នៅភូមិហ្វ្រង់កូហ្វូន ៖ ក្រសួងការងារដាក់ស្តង់ផ្សព្វផ្សាយ ឱកាសរៀនជំនាញ ឱកាសការងារ និងអត្ថប្រយោជន៍ ប.ស.ស. ដល់ជនរួមជាតិ និងភ្ញៀវអន្តរជាតិ

Résumé détaillé
ភ្នំពេញ ៖ ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ…
ភ្នំពេញ ៖ ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំស្តង់នៅភូមិហ្វ្រង់កូហ្វូន ក្នុងសួនវត្តបុទុមវតី ដើម្បីឱ្យសាធារណជន អាចស្វែងយល់ពីការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱកាសការងារ និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ក្រៅពីការចូលរួមអបអរសាទរ កិច្ចប្រជុំប្រវត្តិសាស្ត្រនៅភូមិហ្វ្រង់កូហ្វូន បងប្អូនដែលចង់រៀនជំនាញ ចង់រកការងារ ឬចង់ដឹងពីអត្ថប្រយោជន៍ ប.ស.ស. កាន់តែច្បាស់ អាចមកសាកសួរព័ត៌មាននៅស្តង់តែមួយនេះបាន។ ពោលគឺបានទាំងចូលរួមអបអរសាទរមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផង ហើយក៏បានព័ត៌មានពីក្រសួងផងដែរ និងព័ត៌មានផ្សេងទៀតជាច្រើននៅក្នុងភូមិ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានបន្ថែមថា៖ «ក្រសួងអបអរសាទរមហាព្រឹត្តិការណ៍នៃកិច្ចប្រជុំលើកទី២០ នៃក្រុមប្រទេសនិយាយភាសាបារាំង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងឱកាសនោះ ក្រសួងក៏បានដាក់តាំងបង្ហាញនៃវិស័យរបស់ខ្លួន ដែលជាការចូលរួមបង្ហាញពីភាពរស់រវើក និងស្វាហាប់ជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យជនរួមជាតិ និងភ្ញៀវអន្តរជាតិបានទស្សនា និងស្វែងយល់។ ដូចនេះ ឱកាសកម្រនឹងមានបានមកដល់ហើយ ។ សូមពលរដ្ឋ កម្មករនិយោជិត យុវជន និងជនរួមជាតិ សូមចូលរួមទស្សនា និងចាប់យកឱកាសពីកិច្ចប្រជុំ ដែលមានទាំងភាពរីករាយប្រកបដោយមោទនភាព និងឱកាសអភិវឌ្ឍខ្លួន និងគ្រួសារ»។
ការចូលរួមបង្ហាញរបស់ក្រសួងការងារក៏ជាសក្ខីកម្មបន្ថែមយ៉ាងច្បាស់ពីភាពរឹងមាំនៃជំនាញរបស់យុវជន ឱកាសការងារ និងអត្ថប្រយោជន៍គាំពារសង្គម ដែលជាចំណុចគន្លឹះដើម្បីទាក់ទាញអ្នកវិនិយោគពីអ្នកធុរកិច្ច និងថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលឱ្យបានយល់ពីស្ថានភាពជាក់ស្តែង និងវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដែលកំពុងសកម្ម និងរស់រវើក។ នេះបើតាមលោកស៊ុន មេសាដដែល។
លើសពីនេះ អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវឱ្យបងប្អូនកម្មករនិយោជិត ប្រជាពលរដ្ឋ យុវជន និងអតីតពលករ ដែលបានចូលរួមទស្សនា ទស្សនីយភាពក្នុងភូមិហ្វ្រង់កូហ្វូន កុំភ្លេចមកទស្សនាស្តង់របស់ក្រសួងការងារ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនលើការបណ្តុះបណ្តាលជំនាញ ឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់ អត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម…
Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)