← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

កម្ពុជាដឹកនាំកិច្ចប្រជុំនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី មុនឈានដល់កិច្ចប្រជុំកំពូល

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 1 小时前
កម្ពុជាដឹកនាំកិច្ចប្រជុំនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី មុនឈានដល់កិច្ចប្រជុំកំពូល
កម្ពុជាថ្មី Kampuchea Thmey

详细摘要

កម្ពុជាបានចាប់ផ្ដើមដឹកនាំកិច្ចប្រជុំនៃសន្និសីទរដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨ ដែលសន្និសីទនេះ ត្រូវបានដឹកនាំដោយលោក ប្រាក់ សុខុន The post…

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កម្ពុជាបានចាប់ផ្ដើមដឹកនាំកិច្ចប្រជុំនៃសន្និសីទរដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី លើកទី៤៨។ សន្និសីទនេះ ត្រូវបានដឹកនាំដោយលោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិ​ហ្រ្វង់កូហ្វូនី ដែលប្រារព្វឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សន្និសីទរដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី (CMF) គឺជាកិច្ចប្រជុំផ្លូវការដ៏សំខាន់មួយរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដែលប្រមូលផ្តុំរដ្ឋមន្ត្រីការបរទេស ឬរដ្ឋមន្ត្រីដែលទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី មកពីប្រទេសសមាជិកនានា ដើម្បីពិនិត្យពិភាក្សា និងសម្របសម្រួលលើបញ្ហានយោបាយ កិច្ចសហប្រតិបត្តិការ និងទិសដៅការងាររួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី មុនឈានទៅដល់ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រារព្វឡើងនាថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សន្និសីទរដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី នឹងផ្ដល់ឱកាសជាវេទិកាការទូតអន្តរជាតិដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេស និងតំណាងប្រទេសសមាជិក ចូលរួមពិភាក្សា ការសម្របសម្រួល និងលើកទិសដៅនៃកិច្ចសហប្រតិបត្តិការរួម។ តាមរយៈសន្និសីទ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពេលនេះ ក៏ជាឱកាសមួយដែលកម្ពុជាជំរុញទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសប្រើប្រាស់ភាសាបារាំង។

ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំនេះ បានផ្ដល់សារៈសំខាន់ជាច្រើនសម្រាប់កម្ពុជា ក្នុងការលើកកម្ពស់កិត្យានុភាព និងតួនាទីការទូតរបស់កម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងការពង្រឹងទំនាក់ទំនងជាមួយប្រទេសដែលប្រើប្រាស់ភាសាបារាំង។ បន្ថែមពីនេះ គឺការទាក់ទាញកិច្ចសហប្រតិបត្តិការ និងការវិនិយោគ ការផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងបង្កើនឱកាសសម្រាប់ការអប់រំ និងការផ្លាស់ប្តូរបទពិសោធន៍អន្តរជាតិ៕

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)