Franco Tech ត្រៀមវេទិកាពិភាក្សា ៧ ប្រធានបទទៀត បន្តជជែកដេញដោលពី AI ដល់ FinTech និងកសិកម្ម

Résumé détaillé
ក្រោយបញ្ចប់វេទិកាពិភាក្សាដំបូងពីការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) The post Franco Tech ត្រៀមវេទិកាពិភាក្សា ៧ ប្រធានបទទៀត បន្តជជែកដេញដោលពី AI ដល់ FinTech និងកសិកម្ម…
ក្រោយបញ្ចប់វេទិកាពិភាក្សាដំបូងពីការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កាលពីថ្ងៃម្សិលមិញនេះ ព្រឹត្តិការណ៍អម Franco Tech នៃកិច្ចប្រជុំហ្រ្វង់កូហ្វូនី នឹងបន្តរៀបចំវេទិកាពិភាក្សាចំនួន ៧ ទៀត ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ ដោយផ្តោតលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងបច្ចេកវិទ្យា ហិរញ្ញវត្ថុ កសិកម្ម ទេសចរណ៍ និងវប្បធម៌។
លោក សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៣ ថ្ងៃនៃព្រឹត្តិការណ៍ Franco Tech នេះ នឹងមានការរៀបចំវេទិកាពិភាក្សាតុមូលសរុបចំនួន ៨ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងផ្លាស់ប្តូរទស្សនៈរវាងអ្នកជំនាញមកពីបណ្តាប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី។
លោកឱ្យដឹងថា វេទិកាពិភាក្សាចំនួន ១ បានបញ្ចប់រួចហើយនៅថ្ងៃដំបូង ដោយផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ចំណែកវេទិកាចំនួន ៧ ទៀត នឹងបន្តលើកយកប្រធានបទសំខាន់ៗមកពិភាក្សា ក្នុងនោះរួមមាន រដ្ឋាភិបាលឌីជីថល (Digital Government) ដែលផ្តោតលើឱកាសសហការរវាងប្រទេសសមាជិកហ្វ្រង់កូហ្វូនី ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបម្រើដល់ការងាររដ្ឋាភិបាល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
ក្រៅពីនេះ ក៏មានប្រធានបទជុំវិញបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំសន្និសីទអន្តរជាតិមួយក្រោមឈ្មោះ Black Swan ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីពង្រឹងការការពារអ្នកប្រើប្រាស់ និងពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
វេទិកាពិភាក្សាផ្សេងទៀត មានពាក់ព័ន្ធលើវិស័យកសិកម្ម ទេសចរណ៍ ព្រមទាំងទំនាក់ទំនងរវាងបច្ចេកវិទ្យា និងវប្បធម៌ផងដែរ។
ព្រឹត្តិការណ៍អម Franco Tech ដែលរៀបចំឡើងនៅសាលសន្និបាតកោះពេជ្រ មិនត្រឹមតែជាវេទិកាប្រមូលផ្តុំអ្នកជំនាញមកចែករំលែកចំណេះដឹង និងពិភាក្សាលើនិន្នាការបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែក៏មានស្តង់តាំងបង្ហាញផលិតផល និងនវានុវត្តន៍ជាង ១០០ ស្តង់ មកពីប្រទេសជាង ១៦ ដើម្បីបង្ហាញសមិទ្ធផល និងបច្ចេកវិទ្យាទំនើបៗពីបណ្តាប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនីផងដែរ៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)



