← Back to front page
Asia · General news · កម្ពុជាថ្មី Kampuchea Thmey

អ៊ីតាលី ប្តឹងទាមទារសំណងជិត ៩០០ លានដុល្លារ ពីក្រុមហ៊ុន Meta ពាក់ព័ន្ធរំលោភឯកជនភាពលើ Facebook

Published by កម្ពុជាថ្មី Kampuchea Thmey · Cambodia 2 h ago
រូបភាព៖ RT
រូបភាព៖ RT · កម្ពុជាថ្មី Kampuchea Thmey

Detailed summary

អាជ្ញាធរត្រួតពិនិត្យការការពារឯកជនភាពរបស់ប្រទេសអ៊ីតាលី បានពិន័យក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook, Instagram និង WhatsApp ជាទឹកប្រាក់ចំនួន ៨០៥ លានអឺរ៉ូ (ស្មើនឹង ៨៨៧…

អាជ្ញាធរត្រួតពិនិត្យការការពារឯកជនភាពរបស់ប្រទេសអ៊ីតាលី បានពិន័យ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook, Instagram និង WhatsApp ជាទឹកប្រាក់ចំនួន ៨០៥ លានអឺរ៉ូ (ស្មើនឹង ៨៨៧ លានដុល្លារអាមេរិក) ពាក់ព័ន្ធនឹងការដែល Facebook ស្នើបង្ហាញរូបថត និងវីដេអូ ក្នុងទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់ ដោយមិនមានការយល់ព្រមច្បាស់លាស់ជាមុន។ នេះបើយោងតាមសារព័ត៌មាន RT ផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

បើតាមអាជ្ញាធរការពារទិន្នន័យរបស់អ៊ីតាលី ពួកកេបានចាប់ផ្តើមការស៊ើបអង្កេតមួយកាលពីខែកក្កដា ឆ្នាំ ២០២៥ ទៅលើមុខងាររបស់ Facebook ដែលស្នើសុំបង្ហាញរូបថត និងវីដេអូ នៅក្នុងទូរសព្ទរបស់អ្នកប្រើប្រាស់ ដើម្បីឱ្យពួកគេបង្ហោះនៅលើបណ្តាញសង្គមនេះ។

មុខងារខាងលើនេះ ត្រូវបានកំណត់ឱ្យដំណើរការដោយស្វ័យប្រវត្តិ តាមរយៈការផ្តល់ការអនុញ្ញាតតែមួយដង ដែលគ្របដណ្តប់លើមុខងារជាច្រើនផ្សេងទៀត។ អាជ្ញាធរបានបញ្ជាក់ថា សេចក្តីជូនដំណឹងសម្រាប់ការអនុញ្ញាតនោះ ដែលស្នើឱ្យអ្នកប្រើប្រាស់យល់ព្រម «បើកដំណើរការមុខងារផ្សេងទៀត» មិនបានបញ្ជាក់ឱ្យច្បាស់លាស់ទេថា អ្នកប្រើប្រាស់ក៏កំពុងអនុញ្ញាតឱ្យ Facebook ចូលទៅស្នើបង្ហាញមាតិកាពីរូបថត និងវីដេអូរបស់ពួកគេនៅក្នុងទូរស័ព្ទផងដែរ។

នៅពេលដែលការអនុញ្ញាតពេញលេញត្រូវបានផ្តល់ឱ្យ កម្មវិធីនេះអាចចូលប្រើបណ្ណសាររូបថត និងវីដេអូទាំងមូលរបស់ឧបករណ៍ជាបន្តបន្ទាប់ ដោយអ្នកប្រើប្រាស់មិនអាចផ្ទៀងផ្ទាត់ព័ត៌មានអ្វីដែលកំពុងត្រូវបានចូលមើល ឬប្រើប្រាស់នោះទេ នេះបើយោងតាមនិយតករ។

យ៉ាងណាក៏ដោយ អង្គការឃ្លាំមើលបានផ្តល់ពេល ៦០ ថ្ងៃដល់ក្រុមហ៊ុន Meta ដើម្បីផ្លាស់ប្តូរគោលការណ៍ដែលកម្មវិធី Facebook របស់ខ្លួនស្នើសុំការយល់ព្រមសម្រាប់មុខងារនេះ និងជូនដំណឹងដល់អ្នកប្រើប្រាស់យ៉ាងច្បាស់អំពីគោលបំណងរបស់វា។

បើតាមអាជ្ញាធរ ការរំលោភនេះអាចប៉ះពាល់ដល់មនុស្សមួយចំនួនធំ ដោយកត់សម្គាល់ថា ប្រទេសអ៊ីតាលីមានអ្នកប្រើប្រាស់ទូរស័ព្ទ ប្រមាណ ២០ លាននាក់។ អាជ្ញាធរក៏បានចោទប្រកាន់ក្រុមហ៊ុន​ Meta ថាមិនបានសហការជាមួយការស៊ើបអង្កេតផងដែរ។

ផ្ទុយទៅវិញ ការពិន័យរបស់ប្រទេសអ៊ីតាលីនេះ អ្នកនាំពាក្យរបស់ Meta បានអះអាងថា ក្រុមហ៊ុននឹងប្តឹងឧទ្ធរណ៍ចំពោះការពិន័យ «មិនសមាមាត្រ»។

ក្រុមហ៊ុន Meta បានលើកឡើងថា៖ «នេះគឺជាមុខងារសាមញ្ញមួយដែលជួយឱ្យមនុស្សអាចចែករំលែករូបថត និងវីដេអូនៅលើ Facebook បាន។ អ្នកប្រើប្រាស់ចាំបាច់ត្រូវផ្តល់ការអនុញ្ញាតនៅលើឧបករណ៍របស់ពួកគេជាមុនសិន ទើបមុខងារនេះអាចដំណើរការបាន…

កាលពីខែមុន តុលាការមួយនៅក្នុងរដ្ឋ New Mexico…

Opening of the article, excerpted from កម្ពុជាថ្មី Kampuchea Thmey. To read the rest, open the article on the publisher's site.

Read the full article on កម្ពុជាថ្មី Kampuchea Thmey Sign in to save

MarketNews shows the headline and summary published by the outlet. The full article is on the publisher's website. (www.kampucheathmey.com)

Also worth reading