← 返回首页
亚洲 · 综合新闻 · DAP News

ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ ខេត្តស្វាយរៀង ទទួលបានជ័យលាភីជា ខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+)

来源:DAP News · 柬埔寨 1 小时前
ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ ខេត្តស្វាយរៀង ទទួលបានជ័យលាភីជា ខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+)
DAP News

详细摘要

ស្វាយរៀង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ខេត្តស្វាយរៀង ទទួលបានជ័យលាភី…

ស្វាយរៀង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ខេត្តស្វាយរៀង ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)។

ជាកិច្ចចាប់ផ្ដើម លោក ប៉េង ពោធិ៍សា បានអានរបាយការណ៍ស្វាគមន៍ ដោយបានរំលេចជូនអំពីស្ថានភាពភូមិសាស្ដ្រ ការងារសន្ដិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ និងស្ថានភាពសេវាសាធារណៈ្ណិងសមិទ្ធផលនានា នៅទូទាំងខេត្តស្វាយរៀង។

លោក បានបញ្ជាក់ជូនថា នៅក្នុងខេត្តស្វាយរៀង មានអត្រាគ្រួសារទទួលទានទឹកសុវត្ថិភាព ៨៨,៣៧%, គ្រួសារទទួលបានទឹកកម្រតិមូលដ្ឋាន ៩៩,៧៩% ដោយឡែកអត្រាខ្នងផ្ទះ មានបង្គន់ផ្ទាល់ខ្លួន ៩៩,១៨% និងអត្រាប្រើប្រាស់បង្គន់រួមគ្នា ០,៨២% ។

ជាមួយគ្នានោះផងដែរ លោក យី គឹមថាន នាយកប្រចាំប្រទេសស្តី ទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានអញ្ជើញថ្លែងចំណាប់អារម្មណ៍ ដោយបានបញ្ជាក់ថា ការសម្រេចបានជ័យលាភី ជាខេត្តបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់នាពេលនេះ គឺជាការឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សុខភាពសាធារណៈ សេចក្តីថ្លៃថ្នូរ និងគុណភាពជីវិតរបស់គ្រួសារនីមួយៗ ជាពិសេសកុមារ ក្មេងស្រី និងសហគមន៍ ដែលជាការចូលរួមចំណែកធ្វើឱ្យកម្ពុជា ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសគោលដៅទី៦ ស្តីពីការធានាការទទួលបានទឹក និងអនាម័យសម្រាប់ទាំងអស់គ្នា។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងចំណាប់អារម្មណ៍រួចមកលោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ខេត្តស្វាយរៀង និងសូមចូលរួមអបអរសាទរចំពោះការទទួលបានសមិទ្ធផលនានាដែលខេត្តស្វាយរៀងសម្រេចបានលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ការផ្លាស់ប្តូរទម្លាប់មកទទួលទានទឹកស្អាតដើម្បីសុខភាព ការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ និងរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ ដែលធ្វើឱ្យខេត្តស្វាយរៀងទទួលបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)។

លោករដ្ឋមន្រ្ដី បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែង របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការអនុវត្តនូវគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព”…

ពាក់ព័ន្ធនឹងកា…

文章开头,摘自DAP News。如需阅读全文,请前往媒体网站。

在 DAP News 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)