← 返回首页
亚洲 · 综合新闻 · DAP News

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមពិធីការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកពានរង្វាន់ «ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ» លើកទី១ ឆ្នាំ២០២៦

来源:DAP News · 柬埔寨 42 分钟前
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមពិធីការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកពានរង្វាន់ «ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ» លើកទី១ ឆ្នាំ២០២៦
DAP News

详细摘要

ភ្នំពេញ៖នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកពានរង្វាន់ «ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ» លើកទី១ ឆ្នាំ២០២៦…

ភ្នំពេញ៖នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកពានរង្វាន់ «ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ» លើកទី១ ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកស្រី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់គណៈអធិបតី ភ្ញៀវកិត្តិយស គណៈកម្មការបច្ចេកទេស និងកីឡាករ មកពីបណ្តាអង្គភាពក្រោមឱវាទក្រសួងមុខងារសាធារណៈជាច្រើនរូប។ ការប្រកួតកីឡានេះ រៀបចំឡើងដោយ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យមុខងារសាធារណៈ សហការជាមួយ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងគោលបំណងលើកកម្ពស់វិស័យកីឡា បំផុសស្មារតីស្រឡាញ់សុខភាព និងរឹតចំណងសាមគ្គីភាព មិត្តភាព រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់…

ភ្នំពេញ៖នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកពានរង្វាន់ «ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ» លើកទី១ ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកស្រី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់គណៈអធិបតី ភ្ញៀវកិត្តិយស គណៈកម្មការបច្ចេកទេស និងកីឡាករ មកពីបណ្តាអង្គភាពក្រោមឱវាទក្រសួងមុខងារសាធារណៈជាច្រើនរូប។

ការប្រកួតកីឡានេះ រៀបចំឡើងដោយ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យមុខងារសាធារណៈ សហការជាមួយ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងគោលបំណងលើកកម្ពស់វិស័យកីឡា បំផុសស្មារតីស្រឡាញ់សុខភាព និងរឹតចំណងសាមគ្គីភាព មិត្តភាព រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក្នុងវិស័យមុខងារសាធារណៈ។

ការប្រកួតដោយបែងចែកចេញជា ២ វិញ្ញាសា រួមមាន វិញ្ញាសាប្រកួតគូបុរស មានកីឡាករចំនួន ១០គូ ចូលរួមប្រកួតប្រជែងជម្រុះតាមដំណាក់កាល និងវិញ្ញាសាប្រកួតឯកត្តជនបុរស មានកីឡាករសរុបចំនួន ៧០រូប មកពីអង្គភាពផ្សេងៗ ដោយបែងចែកជា ១៦ពូល (ពូលA ដល់ពូលP) ដើម្បីប្រកួតវិលជុំសន្សំពិន្ទុ ស្វែងរកជើងខ្លាំងឡើងទៅកាន់វគ្គខ្វែង ១/១៦ ផ្តាច់ព្រ័ត្រ វគ្គ ១/៨ ផ្តាច់ព្រ័ត្រ និងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ បន្តបន្ទាប់ពេញមួយថ្ងៃ៕

文章开头,摘自DAP News。如需阅读全文,请前往媒体网站。

在 DAP News 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)

推荐阅读