← 返回首页
亚洲 · 综合新闻 · DAP News

សម្តេចតេជោ ជំរុញកម្ពុជា-ប៊ែលហ្ស៉ិក បង្កើនប្រតិបត្តិការលើស្ថាប័ននីតិបញ្ញត្តិ

来源:DAP News · 柬埔寨 19 分钟前
សម្តេចតេជោ ជំរុញកម្ពុជា-ប៊ែលហ្ស៉ិក បង្កើនប្រតិបត្តិការលើស្ថាប័ននីតិបញ្ញត្តិ
DAP News

详细摘要

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជំរុញឱ្យប្រទេសកម្ពុជានិងប្រទេសប៊ែលហ្ស៉ិក បង្កើនកិច្ចសហប្រតិបត្តិការលើស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរបន្ថែមទៀត ។…

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជំរុញឱ្យប្រទេសកម្ពុជានិងប្រទេសប៊ែលហ្ស៉ិក បង្កើនកិច្ចសហប្រតិបត្តិការលើស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរបន្ថែមទៀត ។ ក្នុងឱកាសអនុញ្ញាតឱ្យលោក បឺណ័រ ឌីស្ប៉ា ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ចូលជួបសម្តែងការគួរសម​ សម្តេចតេជោ បានជំរុញឱ្យស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដែលជាការជំរុញដល់ការទូតសភា ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយកិច្ចជំនួបថា “សម្តេចតេជោក៏បានជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរដែលជាការជំរុញដល់ការទូតសភាដែលធ្វើយ៉ាងណា ឱ្យសភានៃប្រទេសទាំងពីរ មានទំនាក់ទំនងប​ន្ថែមទៀត ក្នុងក្របខណ្ឌទ្វេភាគី” ។ សម្តេចតេជោបន្តថា…

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជំរុញឱ្យប្រទេសកម្ពុជានិងប្រទេសប៊ែលហ្ស៉ិក បង្កើនកិច្ចសហប្រតិបត្តិការលើស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរបន្ថែមទៀត ។ ក្នុងឱកាសអនុញ្ញាតឱ្យលោក បឺណ័រ ឌីស្ប៉ា ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ចូលជួបសម្តែងការគួរសម​ សម្តេចតេជោ បានជំរុញឱ្យស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដែលជាការជំរុញដល់ការទូតសភា ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយកិច្ចជំនួបថា “សម្តេចតេជោក៏បានជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរដែលជាការជំរុញដល់ការទូតសភាដែលធ្វើយ៉ាងណា ឱ្យសភានៃប្រទេសទាំងពីរ មានទំនាក់ទំនងប​ន្ថែមទៀត ក្នុងក្របខណ្ឌទ្វេភាគី” ។ សម្តេចតេជោបន្តថា ការជំរុញនេះគឺជាការជ្រោមជ្រែងបន្ថែមទៀតដល់ស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសទាំងពីរ ។ សូមបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងប៊ែលហ្ស៊ិក មានភាពរឹងមាំ និងឈានចូលដល់ខួបលើកទី៦០ នៅឆ្នាំ២០២៧ ខាងមុខ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតដំបូងនៅឆ្នាំ១៩៥៥ និងបានភ្ជាប់ទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៩២ ដោយបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម យុត្តិធម៌ និងទេសចរណ៍៕

文章开头,摘自DAP News。如需阅读全文,请前往媒体网站。

在 DAP News 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)