បទវិភាគ៖ ការបន្តពង្រីកការនាំចូល ទីផ្សារធំរបស់ចិន ចែករំលែកកាលានុវត្តភាព ជាមួយពិភពលោក

Résumé détaillé
ទិន្នន័យបានបង្ហាញថា ប្រទេសចិនបានរក្សាឋានៈ ជាទីផ្សារនាំចូលធំទីពីរ លើពិភពលោកក្នុងរយៈពេល ១៧ ឆ្នាំជាប់ៗគ្នា ។ ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ…
ទិន្នន័យបានបង្ហាញថា ប្រទេសចិនបានរក្សាឋានៈ ជាទីផ្សារនាំចូលធំទីពីរ លើពិភពលោកក្នុងរយៈពេល ១៧ ឆ្នាំជាប់ៗគ្នា ។ ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ ទំហំនាំចូលទំនិញរបស់ប្រទេសចិន មានចំនួន ១៨,៨ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ២៣,៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន ។ ការពង្រីកការនាំចូល បានជំរុញការប្រើប្រាស់ក្នុងស្រុក ការធ្វើឱ្យប្រសើរឡើង នូវឧស្សាហកម្មរបស់ប្រទេសចិន និងការធ្វើឱ្យស៊ីជម្រៅ នូវការតភ្ជាប់គ្នាទៅវិញទៅមក រវាងចិននិងពិភពលោក ដែលបានផ្តល់នូវលំហអភិវឌ្ឍន៍ ដ៏ទូលំទូលាយសម្រាប់ដៃគូពាណិជ្ជកម្ម ក៏ដូចជាបំពេញបន្ថែមនូវ ភាពប្រាកដប្រជា សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ។
ការពង្រីកការនាំចូល បរិក្ខារបច្ចេកទេសជឿនលឿន និងគ្រឿងបន្លាស់សំខាន់ៗ។ ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ ប្រទេសចិនបាននាំចូលគ្រឿងយន្តនិងអេឡិចត្រូនិក ដែលមានចំនួន៨,១៧ទ្រីលានយាន់ប្រាក់ចិន កើនឡើង៣៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ដោយពឹងផ្អែកលើទីផ្សារដ៏ធំធេង ក្នុងស្រុកនិងទិដ្ឋភាពប្រើប្រាស់ ប្រទេសចិនបាននិងកំពុងទាក់ទាញ បរិក្ខារទំនើប សិប្បកម្មសំខាន់ៗ និងធនធានច្នៃប្រឌិតថ្មី លើទូទាំងពិភពលោក ឱ្យដាក់បញ្ចូលយ៉ាងស៊ីជម្រៅ ទៅក្នុងដំណើរការធ្វើឱ្យប្រសើរឡើង នៃឧស្សាហកម្មរបស់ខ្លួនដែលបានពន្លឿនការបង្កើត ជាកម្លាំងផលិតកម្ម គុណភាពថ្មី ។
ការបង្កើនការនាំចូល ផលិតផលខាងធនធានថាមពល និងកសិផលប្រកបដោយគុណភាពខ្ពស់ ។ ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ ប្រទេសចិនបាននាំចូលប្រេងឆៅចំនួន ៤០០លានតោន រ៉ែដែកចំនួន ១,០៦១ ពាន់លានតោន ឧស្ម័នធម្មជាតិចំនួន ៩៩,២១៥ លានតោន ធ្យូងថ្មចំនួន ៣៩៣ លានតោននិងស្បៀងអាហារចំនួន ១២៨ លានតោន ។
ការពង្រីកការនាំចូលទំនិញ ប្រើប្រាស់ដែលមានគុណភាពខ្ពស់ ។ ពីខែមករាដល់ខែមីនា ឆ្នាំនេះ ការនាំចូលទំនិញប្រើប្រាស់ បានកើនឡើង ៥,៤ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ស្បែកជើងនិងមួក គ្រឿងឧបភោគបរិភោគ ស្រានិងបារី គ្រឿងសម្អាងបានកើនឡើង ៨,៧ ភាគរយ ៨ភាគរយនិង ៤,៩ ភាគរយដោយឡែកពីគ្នា ដែលបានធ្វើឱ្យការផ្គត់ផ្គង់ក្នុងទីផ្សារ មានភាពកាន់តែសម្បូរបែប ។ ពិព័រណ៍ទំនិញប្រើប្រាស់ចិន អន្តរជាតិលើកទី ៦ បានទាក់ទាញម៉ាកយីហោបរទេសចំនួន ៣៤១៣…
Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)