← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

ពូទីន ព្រមាន​ថា រុស្ស៊ី​ នឹងសងសឹក​ ដោយចៀសមិនផុត ​ចំពោះការ​វាយប្រហារ​របស់​អ៊ុយក្រែន លើរោង​ចក្រចម្រាញ់​ប្រេង

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 45 分钟前
លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ Reuters
លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ Reuters · កម្ពុជាថ្មី Kampuchea Thmey

详细摘要

ប្រធានា​ធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​ព្រមានថា ការឆ្លើយតប​ផ្នែកយោធា​របស់ទីក្រុងមូស្គូ​ ចំពោះការវាយប្រហារ​របស់អ៊ុយក្រែន​លើ​រោងចក្រចម្រាញ់​ប្រេង​រុស្ស៊ី​ The post ពូទីន…

ការ​វាយប្រហារ​សង​សឹក​គ្នា​លើ​រោង​ចក្រ​ចម្រាញ់​ប្រេង​ នៅ​​តែ​​បន្ត​កើត​មាន​​ ដោយ​ប្រធានា​ធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​ព្រមានថា ការឆ្លើយតប​ផ្នែកយោធា​របស់ទីក្រុងមូស្គូ​ ចំពោះការវាយប្រហារ​របស់អ៊ុយក្រែន​លើ​រោងចក្រចម្រាញ់​ប្រេង​រុស្ស៊ី​ គឺជៀសមិនរួច ដោយចោទប្រកាន់​ទីក្រុងកៀវ​ បន្តវាយ​ប្រហារ​ ទោះបីជាមានការអំពាវនាវដោយ​ផ្ទាល់ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឱ្យ​បញ្ឈប់យុទ្ធនាការនេះ​ក៏ដោយ។ នេះបើយោង​តាម​សារព័ត៌មាន TRT World ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៦​ ។

ថ្លែងនៅ​ទីក្រុងមូស្គូ​ អំឡុងពេលកិច្ចប្រជុំ​រដ្ឋាភិបាល​ស្តីពីការអភិវឌ្ឍវិស័យប្រេង​ឥន្ធនៈ និងថាមពលរបស់រុស្ស៊ី លោក ពូទីន សង្កត់ធ្ងន់ថា ​ប្រតិបត្តិការរបស់​អ៊ុយក្រែនប្រឆាំង​នឹងហេដ្ឋារចនា​សម្ព័ន្ធសំខាន់ៗ​ នឹងមិនត្រូវ​បានឆ្លើយតប​ឡើយ។

លោក ពូទីន បន្ត​៖ «របបកៀវ​ មិនឈប់​វាយប្រហាររោងចក្រចម្រាញ់​ប្រេងរបស់យើង​ទេ ទោះបីជាមាន​ការអំពាវនាវ និងសំណើដោយផ្ទាល់​ពីប្រធានាធិបតី​សហរដ្ឋអាមេរិក ឱ្យ​ចៀសវាង​ការវាយប្រហារទាំង​នេះក៏ដោយ។ ហេតុដូច្នេះ​ហើយ ខ្ញុំសូមបញ្ជាក់ថា សកម្មភាព​ឆ្លើយតបពីភាគីយើង​ គឺជៀសមិនរួចឡើយ។ គ្រប់គ្នគួរតែដឹង​ពីរឿងនេះ»។

ប្រធានាធិបបតី​រូបនេះ លើកឡើង​ពី​ការបង្កើនភាពតាន​តឹងឆ្លងព្រំដែន ផ្តួចផ្តើមឡើងដោយកង​កម្លាំងអ៊ុយក្រែន​ កាលពីដើមខែមិថុនា ត្រូវបាន​រៀប​ចំឡើង​ក្នុងគោលបំណង​ឱ្យអូស​បន្លាយ​រយៈពេល ៤០ថ្ងៃ ប៉ុន្តែ​លោកសង្កត់ធ្ងន់​ថា វានឹង​បរាជ័យក្នុង​ការបង្ក​ការខូចខាតធ្ងន់​ធ្ងរដល់​សេដ្ឋកិច្ចរុស្ស៊ី​។

ទោះជា​យ៉ាងណា​ក៏ដោយ លោកជំរុញឱ្យអាជ្ញាធរ និងប្រតិបត្តិករក្នុងវិស័យ​ថាមពល ចាត់វិធានការបន្ថែម​ ដើម្បីពង្រឹងសន្តិសុខ​នៅតាមរោង​ចក្រចម្រាញ់​ប្រេង និងការពារបុគ្គលិក​បម្រើការ​ នៅទីនោះ​។

ពាក់ព័ន្ធ​នឹងទីផ្សារ​ប្រេងឥន្ធនៈក្នុងស្រុក លោក ពូទីន អះអាងថា ការ​ផ្គត់ផ្គង់សម្រាប់​អ្នកប្រើប្រាស់ និងវិស័យ​ឧស្សាហកម្ម នៅតែមានស្ថិរភាព ទោះ​បីជាមានតម្រូវការកើន​ឡើងតាមរដូវកាល​ សម្រាប់វិស័យកសិកម្ម​​ក៏ដោយ។ រដ្ឋាភិបាលបាន​បង្កើនទិន្នផល ពង្រីកទុនបម្រុង​យុទ្ធសាស្ត្រ រៀបចំប្រព័ន្ធដឹកជញ្ជូន​ឡើងវិញ ព្រមទាំងដាក់កម្រិតលើ​ការនាំចេញប្រេង​សាំង ប្រេងឥន្ធនៈសម្រាប់យន្ត​ហោះ និងប្រេងម៉ាស៊ូត​៕

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)