← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

កសិករតាមព្រំដែនកម្ពុជា​ ថៃ សម្រុកប្រមូលផលដំឡូងជ្វា តែតម្លៃទាបជាងឆ្នាំមុន

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 1 h
កសិករតាមព្រំដែនកម្ពុជា​ ថៃ សម្រុកប្រមូលផលដំឡូងជ្វា តែតម្លៃទាបជាងឆ្នាំមុន
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

ប្រជាកសិករដែលរស់នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងចាប់ផ្ដើមសម្រុកប្រមូលផល.... The post កសិករតាមព្រំដែនកម្ពុជា​ ថៃ សម្រុកប្រមូលផលដំឡូងជ្វា តែតម្លៃទាបជាងឆ្នាំមុន appeared…

ប្រជាកសិករដែលរស់នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងចាប់ផ្ដើមសម្រុកប្រមូលផលដំឡូងជ្វា ស្របពេលដែលតម្លៃស្រុតចុះយ៉ាងខ្លាំង គឺខុសពីឆ្នាំមុនជិតពាក់កណ្ដាល ដែលបញ្ហានេះសង្ស័យ បណ្ដាលមកពីកត្តាពីរយ៉ាង ទីមួយគឺ ឆ្នាំនេះកសិករសម្រុកដាំដំឡូងជ្វាស្ទើរគ្រប់ផ្ទះ និងទីពីរ គឺកសិករចាប់ផ្ដើមប្រមូលផលព្រមៗគ្នា ដែលធ្វើឱ្យឈ្មួញមានឱកាសទម្លាក់តម្លៃបាន។

នៅក្នុងភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង មានប្រជាពលរដ្ឋប្រមាណ ៣ គ្រួសារ ដែលដាំដំឡូងជ្វាច្រើនជាងគេ ដូចជាលោក ប៉ក់ ពៅ អាយុ ៥០ឆ្នាំ លោក ហង្ស សោភ័ណ អាយុ ៤៦ឆ្នាំ និង លោកស្រី ហឿង ស្រីលក្ខណ៍ អាយុ ៤៥ឆ្នាំ បានត្អូញត្អែរថា ការប្រមូលផលលើកនេះ គឺខាតច្រើនណាស់បើគិតទៅលើឈ្នួល ភ្ជួររាស់ ឈ្នួលដាំ និងឈ្នួលកម្មករប្រមូលផល ដោយម្នាក់ៗ ដាំដំឡូងជ្វានេះចាប់ពី ៣ ទៅ ៤ ហិកតា ដោយម្នាក់ៗ ខាតប្រមាណ ២ ទៅ ៣ លានរៀល នេះបើតាមការប៉ាន់ស្មាននៅក្នុងដំណាក់កាលប្រមូលផលលើកដំបូងនេះ។

បច្ចុប្បន្នប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិលំផាត់ ក៏ដូចជាប្រជាកសិករដទៃទៀតដែលរស់នៅតាមបណ្ដោយព្រំដែន គឺកំពុងសម្រុកប្រមូលផលដំឡូងជ្វា យ៉ាងគគ្រឹកគគ្រេង ប៉ុន្តែដំឡូងជ្វានៅខែប្រមូលផលនេះ តម្លៃធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ដោយបច្ចុប្បន្នក្នុង ១ គីឡូក្រាមលក់បានថ្លៃត្រឹមតែ ៦០០ រៀល ប៉ុណ្ណោះ ស្មើនឹង ១តោន ថ្លៃ ៦០មុឺនរៀល បើប្រៀបធៀបនឹងខែមិថុនា និង កក្កដា ឆ្នាំមុន តម្លៃដល់ទៅ ១០០០រៀល ក្នុង ១ គីឡូក្រាម ស្មើ ១ លានរៀលក្នុង១តោន។

បើទោះបីជាតម្លៃដំឡូងជ្វាឆ្នាំនេះមានការធ្លាក់ចុះយ៉ាងគំហុកក៏ដោយ ក៏ប្រជាកសិករដែលប្រកបមុខរបរនេះត្រូវតែបង្ខំចិត្តលក់ ព្រោះវាជារដូវដែលត្រូវប្រមូលផលទៅហើយ ម្យ៉ាងវិញទៀតបញ្ហានេះក៏ដោយសារតែពួកគាត់ចាប់ផ្ដើមប្រមូលផលដំណាលគ្នា វាជាឱកាសធ្វើឲ្យឈ្មួញអាចទម្លាក់តម្លៃបានយ៉ាងងាយ ប៉ុន្តែទិន្នផលនៅឆ្នាំនេះបានកើនឡើងជាងឆ្នាំមុន។ ទោះបីយ៉ាងនេះក៏ដោយក៏ប្រជាកសិករមានការថ្ងួចថ្ងូរយ៉ាងខ្លាំង ដោយសារតែតម្លៃធ្លាក់ចុះជិតពាក់កណ្ដាលនៅឆ្នាំកន្លងទៅ ៕

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)

À lire aussi