មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តក្រចេះ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របី ជូនពលរដ្ឋនៅឃុំស្រែចារ ស្រុកស្នួល

Résumé détaillé
មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តក្រចេះ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របី ជូនពលរដ្ឋនៅឃុំស្រែចារ ស្រុកស្នួល.... The post មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តក្រចេះ…
ដើម្បីធានាបាននូវសុខុមាលភាពសត្វពាហនៈ និងកាត់បន្ថយហានិភ័យនៃការបាត់បង់ប្រាក់ចំណូលរបស់ប្រជាកសិករ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចុះអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងលើសត្វគោ-ក្របី ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឃុំស្រែចារ ស្រុកស្នួល។
បេសកកម្មចុះបំពេញការងារនេះ ដឹកនាំដោយលោក កេត សារឿន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ រួមជាមួយសហការី ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធពីមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្នួល ព្រមទាំងអាជ្ញាធរភូមិ-ឃុំនៅមូលដ្ឋានផ្ទាល់។
ក្នុងឱកាសនោះ ក្រុមការងារបច្ចេកទេសបានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក ដែលជាប្រភេទជំងឺឆ្លងដ៏កាចសាហាវមួយតែងតែកើតមានលើសត្វគោ និងក្របី។ ក្រៅពីការចាក់វ៉ាក់សាំង មន្ត្រីជំនាញក៏បានធ្វើការណែនាំ និងផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋ អំពីវិធីសាស្ត្រថែទាំសុខភាពសត្វ ការរក្សាអនាម័យក្រោល និងការតាមដានរោគសញ្ញាជំងឺផ្សេងៗ ដើម្បីរាយការណ៍ទៅមន្ត្រីបសុពេទ្យភូមិ ឬការិយាល័យជំនាញឱ្យបានទាន់ពេលវេលា ក្នុងករណីសង្ស័យមានជំងឺឆ្លងកើតឡើង។
គួរបញ្ជាក់ផងដែរថា ការចុះចាក់វ៉ាក់សាំងបង្ការជំងឺសត្វនេះ គឺជាផ្នែកមួយយ៉ាងសំខាន់នៃផែនការសកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វនៅតាមសហគមន៍ និងជំរុញការចិញ្ចឹមសត្វរបស់ប្រជាកសិករឱ្យកាន់តែមានភាពរីកចម្រើនប្រកបដោយនិរន្តរភាព៕ អត្ថបទ៖ ប្រុញ វិធិន
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)