ទូតថ្មីអាម៉េរិកប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ពង្រីកពាណិជ្ជកម្ម និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសការឆបោក

Résumé détaillé
ទូតថ្មីអាម៉េរិកប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ពង្រីកពាណិជ្ជកម្ម និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសការឆបោក The post ទូតថ្មីអាម៉េរិកប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយកម្ពុជា…
ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ពង្រីកពាណិជ្ជកម្ម និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមការឱ្យដឹងដោយស្ថានទូតអាម៉េរិកប្រចាំកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១០ ខែវិច្ឆិកា បន្ទាប់ពីឯកអគ្គរដ្ឋទូត បានចូលក្រាបបង្គំទូលថ្វាយសារតាំងព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ដែលនេះជាការចាប់ផ្តើមបំពេញបេសកកម្មការទូតជាផ្លូវការ។
ស្ថានទូតអាម៉េរិកអះអាងថា លោកឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន បានមកដល់ប្រទេសកម្ពុជាក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ត្រាំ ប្រទេសទាំងពីរកំពុងជំរុញសន្ទុះថ្មីនៃទំនាក់ទំនង ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងសន្តិសុខ។
ស្ថានទូតអាម៉េរិក អះអាងថា ៖«ដោយផ្អែកលើសន្ទុះនេះ ឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់ ពង្រីកពាណិជ្ជកម្ម និងការវិនិយោគដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបណ្តាញឆបោកផងដែរ។ »។
លោកឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជា ដើម្បីប្រែក្លាយសន្ទុះនៃទំនាក់ទំនងនេះឱ្យទៅជាវឌ្ឍនភាពដ៏មានអត្ថន័យ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងសម្រាប់ប្រជាជនអាមេរិក និងប្រជាជនកម្ពុជា។
កម្ពុជាសម្រេចបានការនាំចេញទំនិញជាង ១៣ ពាន់លានដុល្លារ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៦ កើនឡើង ២៩,១% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦។
លោក គ្រីស្ដូហ្វឺរ អ៊ែនដឺសឹន បានស្បថចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតកម្ពុជានៅចំពោះមុខរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ាកូ រ៊ូប៊ីអូ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ លោកធ្លាប់បានផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិកកាលពីខែកក្កដា ឆ្នាំ២០២៦ថា អទិភាពចម្បងរបស់លោកពេលមកធ្វើទូតនៅកម្ពុជាគឺ «ការរុះរើការឆបោកអនឡាញ…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)