រដ្ឋមន្ត្រី ហួត ហាក់ ៖ ១០ខែ ឆ្នាំ២០២៦ កម្ពុជា ទទួលបានទេសចរកូរ៉េជិត ៧ម៉ឺននាក់

详细摘要
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងពីសក្តានុពល នៃទីផ្សារទេសចរណ៍កូរ៉េ ដែលជាទីផ្សារទេសចរណ៍សំខាន់មួយ របស់កម្ពុជា ដោយក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ កម្ពុជា…
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងពីសក្តានុពល នៃទីផ្សារទេសចរណ៍កូរ៉េ ដែលជាទីផ្សារទេសចរណ៍សំខាន់មួយ របស់កម្ពុជា ដោយក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ កម្ពុជា ទទួលបានទេសចរកូរ៉េជិត ៧ម៉ឺននាក់ ។
ការលើកឡើងរបស់លោក ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោក PARK YOUNG KI ប្រធានសាខាសហព័ន្ធសិល្បៈ និងវប្បធម៌កូរ៉េ (Federation of Artistic and Cultural Organizations of Korea – FACO) ប្រចាំក្រុងជេជុន ចូលជួបពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ វប្បធម៌ សិល្បៈ និងភាពយន្ត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលនៅឆ្នាំ២០២៧ ខាងមុខ នឹងឈានដល់ខួបលើកទី៣០ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកឡើងពីសក្តានុពល នៃទីផ្សារទេសចរណ៍កូរ៉េ ដែលជាទីផ្សារទេសចរណ៍សំខាន់មួយរបស់កម្ពុជា ដោយក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានទេសចរកូរ៉េជិត ៧ម៉ឺននាក់។
ជាការឆ្លើយតប លោក PARK YOUNG KI និងគណៈប្រតិភូ បានបង្ហាញពីឆន្ទៈក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងទេសចរណ៍កម្ពុជា ជាពិសេសតាមរយៈការប្រើប្រាស់ សក្តានុពលនៃសិល្បៈ តន្ត្រី និងភាពយន្ត ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការបង្កើនការយល់ដឹងអំពីគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ភាគីទាំងពីរ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍ តំណាងដោយលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមហោស្រពតន្ត្រី និងភាពយន្តអន្តរជាតិជេជុន (Jecheon International Music & Film Festival – JIMFF) នៃសាធារណរដ្ឋកូរ៉េ តំណាងដោយលោក CHOI IL JUN) ប្រធានលេខាធិការដ្ឋាននៃមហោស្រពតន្ត្រី និងភាពយន្តអន្តរជាតិជេជុន (Jecheon International Music & Film Festival – JIMFF) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ រយៈពេលវែង និងការផ្លាស់ប្តូរប្រចាំឆ្នាំ លើវិស័យសិល្បៈទស្សនីយភាព តន្ត្រី ភាពយន្ត និងសិល្បៈសូនរូប ដែលគ្រោងចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៧៕
文章开头,摘自DAP News。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)





