← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

ក្រសួងអប់រំនឹងរៀបចំកម្មវិធីសិក្សាមុខវិជ្ជាប្រវត្តិសាស្រ្តកម្ពុជា ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កសាង និងការពារជាតិ

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 29 min
ក្រសួងអប់រំនឹងរៀបចំកម្មវិធីសិក្សាមុខវិជ្ជាប្រវត្តិសាស្រ្តកម្ពុជា ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កសាង និងការពារជាតិ
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

ការអប់រំភាពជាពលរដ្ឋ៖ បណ្តុះស្មារតីទទួលខុសត្រូវ ក្រមសីលធម៌ និងការយល់ដឹងច្បាស់លាស់អំពីសិទ្ធិ និងកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋល្អនៃប្រជាជាតិមួយដែលមានអរិយធម៌ដ៏ចំណាស់... The post…

ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំសេចក្តីព្រាងកម្មវិធីសិក្សាមុខវិជ្ជាប្រវត្តិសាស្រ្តកម្ពុជាសម្រាប់កម្រិតឧត្តមសិក្សាដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកសាង និងការពារជាតិ តាមរយៈការពង្រឹងស្មារតីសាមគ្គីភាព ការការពារអធិបតេយ្យភាព និងការជំរុញទឹកចិត្តនិស្សិតឱ្យចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍមាតុភូមិ។

នៅក្នុងកិច្ចប្រជុំស្តីពី ការពិនិត្យលើសេចក្តីព្រាងកម្មវិធីសិក្សាមុខវិជ្ជាប្រវត្តិសាស្រ្តកម្ពុជាសម្រាប់កម្រិតឧត្តមសិក្សា លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថាកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល និងពិនិត្យផ្ទៀងផ្ទាត់ឱ្យបានគ្រប់ជ្រុងជ្រោយលើខ្លឹមសារ និងរចនាសម្ព័ន្ធនៃសេចក្តីព្រាងកម្មវិធីសិក្សាមុខវិជ្ជាប្រវត្តិសាស្ត្រកម្ពុជាសម្រាប់ថ្នាក់ឧត្តមសិក្សា ដើម្បីធានាបាននូវសុក្រឹតភាព ភាពស៊ីជម្រៅ តម្លាភាព និងស្តង់ដាគុណភាពអប់រំខ្ពស់ ស្របតាមបរិបទនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។

ក្នុងកិច្ចប្រជុំបានពិភាក្សាយ៉ាងផុសផុលលើគោលដៅយុទ្ធសាស្ត្រស្នូលនៃការតាក់តែងកម្មវិធីសិក្សានេះដោយផ្អែកលើគោលគំនិតសំខាន់ចំនួន ៥ រួមមាន៖១) ការអប់រំភាពជាពលរដ្ឋ៖ បណ្តុះស្មារតីទទួលខុសត្រូវ ក្រមសីលធម៌ និងការយល់ដឹងច្បាស់លាស់អំពីសិទ្ធិ និងកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋល្អនៃប្រជាជាតិមួយដែលមានអរិយធម៌ដ៏ចំណាស់ និងរុងរឿង។២) ការកសាងជាតិ៖ ផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកសាង និងការពារជាតិ តាមរយៈការពង្រឹងស្មារតីសាមគ្គីភាព ការការពារអធិបតេយ្យភាព និងការជំរុញទឹកចិត្តនិស្សិតឱ្យចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍមាតុភូមិ។

៣) អត្តសញ្ញាណជាតិ៖ បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់បុព្វបុរសខ្មែរក្នុងការបង្កើត ថែរក្សា និងការពារអត្តសញ្ញាណជាតិ ដែលជាតម្លៃស្នូលនៃការរួបរួម ព្រមទាំងលើកកម្ពស់មោទនភាពជាតិ និងការបន្តផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរឱ្យកាន់តែទូលំទូលាយ។ ៤) ភាពធន់នៃប្រជាជាតិខ្មែរ៖ រំលេចឱ្យឃើញពីសមត្ថភាព ភាពអត់ធ្មត់ និងភាពរឹងមាំរបស់ប្រជាជនកម្ពុជា ដែលបានតស៊ូពុះពារជំនះរាល់ឧបសគ្គ ការលំបាក និងសោកនាដកម្មជាច្រើនពីអតីតកាល រហូតឈានទៅសម្រេចបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍប្រកបដោយចីរភាព។៥) ការបណ្តុះគំនិតត្រិះរិះពិចារណា៖ ពង្រឹង និងបណ្តុះជំនាញក្នុងការវិភាគ ត្រិះរិះពិចារណា…

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី…

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)