ចិន ឱ្យជប៉ុនបញ្ឈប់ការ «ញុះញង់» ជាបន្ទាន់ក្នុងជម្លោះសមុទ្រចិនខាងត្បូងចិន

Résumé détaillé
ក្រសួងការពារជាតិចិន បានជំរុញឱ្យប្រទេសជប៉ុនបញ្ឈប់ជាបន្ទាន់នូវសកម្មភាព «បង្កបញ្ហា» ពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង…
ក្រសួងការពារជាតិចិន បានជំរុញឱ្យប្រទេសជប៉ុនបញ្ឈប់ជាបន្ទាន់នូវសកម្មភាព «បង្កើនកម្តៅ» ពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង ដើម្បីជៀសវាងការប៉ះទង្គិចគ្នា ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីដើរដល់ផ្លូវបំបែក ខណៈភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែធ្ងន់ធ្ងរឡើងចាប់តាំងពីឆ្នាំ២០២៥។
ការលើកឡើងនេះ ដើម្បីឆ្លើយតបទៅនឹងសេចក្តីប្រកាសមួយកាលពីដើមខែនេះ ដែលថា ប្រទេសជប៉ុន នឹងផ្តល់ប្រព័ន្ធរ៉ាដា និងយន្តហោះដ្រូន ដល់ប្រទេសហ្វីលីពីន ដើម្បីពង្រឹងសមត្ថភាពឃ្លាំមើលតំបន់ឆ្នេរសមុទ្ររបស់ខ្លួន ដែលកំពុងជួបបញ្ហា។
បើតាមទីភ្នាក់ងារ Reuters ផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា នាវាឆ្មាំសមុទ្រចិន និងហ្វីលីពីន តែងតែមានការប៉ះទង្គិចគ្នាជាញឹកញាប់នៅក្បែរតំបន់ថ្មប៉ប្រះទឹក និងថ្មក្រោមទឹកដែលកំពុងមានជម្លោះ ហើយនេះគឺជាផ្នែកមួយនៃភាពតានតឹងដ៏រ៉ាំរ៉ៃជុំវិញផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់មួយនេះ ដែលមិនអាចរកដំណោះស្រាយជាក់លាក់ណាមួយបាន។
លោក Chen Xi អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា ប្រទេសជប៉ុនមិនមែនជាភាគីពាក់ព័ន្ធក្នុងជម្លោះទាំងនេះទេ ហើយក៏គ្មានសិទ្ធិបញ្ចេញមតិលើបញ្ហានេះដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានគូសបញ្ជាក់ថា៖ «យើងទាមទារឱ្យជប៉ុនបញ្ឈប់ការបង្កបញ្ហាជុំវិញបញ្ហាសមុទ្រចិនខាងត្បូង» ជាបន្ទាន់។ ទន្ទឹមគ្នានេះ ប្រទេសជប៉ុនបានប្រើប្រាស់ «ការគំរាមកំហែងពីខាងក្រៅ» ដើម្បីបង្កើនក្តីបារម្ភនៅក្នុងតំបន់ បង្កើតជាក្រុមសម្ព័ន្ធយោធា និងព្យាយាមពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។
យ៉ាងណាម៉ិញ សហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន បានសម្តែងក្តីបារម្ភជាច្រើនលើកអំពីស្ថានភាពដ៏ផុយស្រួយនៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលប្រទេសចិនកំពុងអះអាងពីអធិបតេយ្យភាពរបស់ខ្លួន តាមរយៈការបង្កើនការដាក់ពង្រាយនាវាកងទ័ពជើងទឹក នាវាឆ្មាំសមុទ្រ និងនាវាកងជីវពល។
ប្រទេសចិន បានអះអាងថា ខ្លួនមានសិទ្ធិលើផ្ទៃសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ដែលការអះអាងនេះគឺដូចគ្នាទៅនឹងការទាមទារដែនសមុទ្ររបស់ប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងតៃវ៉ាន់ ដែរ។ នៅក្នុងឆ្នាំ ២០១៦ តុលាការអាជ្ញាកណ្តាលមួយ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានសម្រេចថា ការអះអាងរបស់ចិន មិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ ប៉ុន្តែទីក្រុងប៉េកាំង បានបដិសេធការសម្រេចនេះ។
កាលពីដើមខែវិច្ឆិកា ប្រទេសចិន បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយដោយមិនបានប្រកាសទុកជាមុន នៅទូទាំងតំបន់ប៉ាស៊ីហ្វិកខាងលិច…
គួរបញ្…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)