អតីតកីឡាករជម្រើសជាតិហ្វូតសាល រស់ ស៊ីរដ្ឋា នឹងប្រើបទពិសោធបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ

Résumé détaillé
ក្រោយបញ្ចប់យុទ្ធនាការព្រឹត្តិការណ៍ការប្រកួតមិត្តភាពអន្តរជាតិបាល់ទាត់ក្នុងសាលដែលប្រទេសកម្ពុជាធ្វើជាប្រវត្តិសាស្ត្រលើកដំបូងបានដោយ The post អតីតកីឡាករជម្រើសជាតិហ្វូតសាល រស់ ស៊ីរដ្ឋា…
ក្រោយបញ្ចប់យុទ្ធនាការព្រឹត្តិការណ៍ការប្រកួតមិត្តភាពអន្តរជាតិបាល់ទាត់ក្នុងសាលដែលប្រទេសកម្ពុជាធ្វើជាប្រវត្តិសាស្ត្រលើកដំបូងបានដោយជោគជ័យ ក្រោយប្រកួតតតាំងគ្នាពីរជើងទល់នឹងក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលប្រ៊ុយណេដោយយកឈ្នះសរុបទាំងពីរជើង ៧ ទល់នឹង ១ តាមរយៈការឈ្នះក្នុងជើងទី១ ដោយលទ្ធផល ៣ ទល់នឹង ០, ជើងទី២ក្រុមបាល់ទាត់ក្នុងសាលកម្ពុជាបន្តឈ្នះ ៤ ទល់នឹង ១ កាលពីពេលថ្មីៗកន្លងទៅនេះ។
ទន្ទឹមគ្នានេះ លោក រស់ ស៊ីរដ្ឋា អតីតសមាជិកក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលដ៏ជោគជាំម្នាក់បានបង្ហាញអារម្មណ៍រំភើបរីករាយសម្រាប់ឱកាសធ្វើការងារជាក្រុមការងារគ្រូបង្វឹកជម្រើសជាតិ។ បុរសវ័យ ៣៤ឆ្នាំរូបនេះបន្តថានេះជាលើកដំបូងដែលខ្លួនទទួលបានឱកាសមួយនេះ ក្រោយពេលសម្រាកពីជម្រើសជាតិក្នុងនាមជាកីឡាករ។
តាមរយៈបទពិសោធលើកនេះកូនអ្នកភ្នំពេញរូបនេះថាពិតជាបានរៀនសូត្របានច្រើនមែនក៏ព្រោះតែការប្រកួតលក្ខណៈអន្តរជាតិបែបនេះគឺចំណេញតាមរយៈការស្វែងយល់ពីរបៀបលេងថ្មីៗពីគូប្រកួត របៀបលេងក្រោមការប្រកួតដែលមានសម្ពាធខ្ពស់ៗ និងការលេងដែលបានរៀបចំច្បាស់លាស់។
បន្ថែមពីនេះទៀត រស់ ស៊ីរដ្ឋា ថាតាមរយៈមេរៀនដែលបានក្រេបជញ្ជក់ក្នុងការងារជម្រើសជាតិលើកនេះខ្លួននឹងយកវាទៅចែករំលែកបន្តទៀតទៅយុវជនដែលស្រឡាញ់កីឡាបាល់ទាត់ក្នុងសាលមួយនេះ។ កន្លងមក រស់ ស៊ីរដ្ឋាក៏ធ្លាប់ដឹកនាំក្រុមបាល់ទាត់ក្នុងសាលមួយចំនួនផងដែរ។
រំឭកថា រស់ ស៊ីរដ្ឋា ផ្តើមប្រឡូក្នុងបាល់ទាត់ក្នុងសាលដំបូងអំឡុងឆ្នាំ២០១០-២០១១ ជាមួយនឹងក្រុមស្នងការនគរបាលជាតិ និងបន្តលេងមករហូតជាមួយក្រុមបាល់ទាត់ល្បីៗឈ្មោះប្រចាំកម្ពុជាជាច្រើនបន្តបន្ទាប់តួយ៉ាងដូចជា Down Town Sport, MIHEL SEOUL YOUNG GUN, The Mighty Man, Sybell FC ជាដើម៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)