← Retour à la une
Asie · Actualité générale · DAP News

នាវាដឹកប្រេងមួយគ្រឿងទៀត​ ត្រូវផ្ទុះឆេះនៅភាគខាងកើត ច្រកសមុទ្រហ័រមូស​ ក្រោយបុកចំមីនសមុទ្រ​

Publié par DAP News · Cambodge il y a 19 min
នាវាដឹកប្រេងមួយគ្រឿងទៀត​ ត្រូវផ្ទុះឆេះនៅភាគខាងកើត ច្រកសមុទ្រហ័រមូស​ ក្រោយបុកចំមីនសមុទ្រ​
DAP News

Résumé détaillé

តេអេរ៉ង់៖​ កងទ័ពជើងទឹកអ៊ីរ៉ង់ បានប្រកាសថា នាវាដឹកប្រេងមួយគ្រឿងដែលបាន «រំលោភច្បាប់» បានផ្ទុះឆេះឡើង បន្ទាប់ពីបានបុកត្រូវមីនសមុទ្រនៅភាគខាងកើតច្រកសមុទ្រហ័រមូស។…

តេអេរ៉ង់៖​ កងទ័ពជើងទឹកអ៊ីរ៉ង់ បានប្រកាសថា នាវាដឹកប្រេងមួយគ្រឿងដែលបាន «រំលោភច្បាប់» បានផ្ទុះឆេះឡើង បន្ទាប់ពីបានបុកត្រូវមីនសមុទ្រនៅភាគខាងកើតច្រកសមុទ្រហ័រមូស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើគេហទំព័ររបស់កងទ័ព កងទ័ពជើងទឹកអ៊ីរ៉ង់បានបញ្ជាក់ថា នាវាដឹកប្រេងនោះបានបិទប្រព័ន្ធកំណត់អត្តសញ្ញាណ និងប្រព័ន្ធរុករកផ្លូវរបស់ខ្លួន ហើយបានចូលទៅក្នុងតំបន់ «ហាមឃាត់» មួយនៅភាគខាងកើតនៃផ្លូវទឹកនោះ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ការផ្ទុះនេះ បានបណ្តាលឱ្យនាវាឆេះ និងឈប់ដំណើរការ ដោយសង្កត់ធ្ងន់លើភាព ចាំបាច់នៃការគោរពតាមការណែនាំអំពីការធ្វើនាវាចរណ៍ និងការយកចិត្តទុកដាក់​ ចំពោះការព្រមានអំពីសុវត្ថិភាព។

កងទ័ពជើងទឹកអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា រាល់ផលវិបាកដែលកើតឡើងពីការរំលោភលើបទប្បញ្ញត្តិរបស់អ៊ីរ៉ង់​ នៅក្នុងផ្លូវទឹកនេះ គឺស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ប្រតិបត្តិករ និងម្ចាស់នាវាទាំងនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតកាលពីថ្ងៃពុធ កងទ័ពជើងទឹកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានឱ្យដឹងថា នាវាមួយគ្រឿងដែលដឹកឧស្ម័នធម្មជាតិរាវ (LNG) និងបាន «រំលោភច្បាប់» នោះ បានផ្ទុះ និងឆេះឡើងនៅពេលល្ងាច បន្ទាប់ពីបានបុកត្រូវមីនសមុទ្រ៕

Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur DAP News Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)