← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរសព្ទនៅសង្កាត់បឹងព្រលឹត និង ដកហូតទូរសព្ទប្រគល់ជូនជនរងគ្រោះវិញ

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 19 min
ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរសព្ទនៅសង្កាត់បឹងព្រលឹត និង ដកហូតទូរសព្ទប្រគល់ជូនជនរងគ្រោះវិញ
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរសព្ទនៅសង្កាត់បឹងព្រលឹត... The post ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរសព្ទនៅសង្កាត់បឹងព្រលឹត និង ដកហូតទូរសព្ទប្រគល់ជូនជនរងគ្រោះវិញ appeared first…

នគរបាលខណ្ឌ ៧ មករា សហការជាមួយ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ iPhone 17 pro max ពីនារីម្នាក់ បានសម្រេច។

ការឃាត់ខ្លួននេះ កាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅចំណុចក្នុងសាលាបឋមសិក្សាសំពៅមាស ផ្លូវលេខ ២១៤ ភូមិ ៦ សង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

នគរបាល បានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ កាលពីវេលាម៉ោង ៤ និង ២០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅចំណុចមុខផ្ទះលេខ ៣៤ ផ្លូវលេខ ១១១ ភូមិ ១ សង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា។ ភ្លាមៗ នគរបាលជំនាញព្រហ្មទណ្ឌខណ្ឌ ៧ មករា សហការជាមួយ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បើកការស្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចខាងក្នុងសាលាបឋមសំពៅមាស បញ្ជូទៅអធិការ បន្តការសាកសួរ។

ប្រតិបត្តិការនេះ សមត្ថកិច្ចចាប់យកសម្ភារ និង វត្ថុតាងរួមមាន ៖ ១.ទូរស័ព្ទដៃ ១ គ្រឿង ម៉ាក iPhone 17 Pro Max ពណ៌ស(ជារបស់ជនរងគ្រោះ)។ ២.ម៉ូតូ ១ គ្រឿង ម៉ាក Honda Scoopy ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1LT-5098។ ៣.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១ សន្លឹក (ជារបស់ជនសង្ស័យ)។ ចំពោះសម្ភារៈបាត់បង់ ទូរស័ព្ទរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនវិញ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕អត្ថបទ ៖ រដ្ឋា

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)

À lire aussi