សារស្វាគមន៍ របស់ គ.ជ.ប. ក្នុងឱកាសនៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា

Résumé détaillé
ភ្នំពេញ៖ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី Francophonie ដែលប្រារព្ធឡើងនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត…
ភ្នំពេញ៖ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី Francophonie ដែលប្រារព្ធឡើងនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ សូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងស្វាគមន៍ ចំពោះគណៈប្រតិភូទាំងអស់ ឥស្សរជន តំណាងស្ថាប័ន និងអ្នកចូលរួមមកពីប្រទេសសមាជិក និងរដ្ឋាភិបាលនានានៃសហគមន៍ប្រទេសនិយាយភាសាបារាំង។
ការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ ផ្តល់នូវឱកាសពិសេសមួយ ដើម្បីអបអរសាទរភាពសម្បូរបែបនៃភាសាបារាំង ភាពចម្រុះនៃវប្បធម៌របស់យើង និងការខិតជិតគ្នារវាងប្រជាជន និងប្រជាជន ដោយការបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់យើង ចំពោះតម្លៃជាមូលដ្ឋាននៃ francophonie តាមរយ:ការសន្ទនា សាមគ្គីភាព សន្តិភាព លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពចំពោះភាពចម្រុះ។
ក្នុងនាមជាស្ថាប័នជាតិ ដែលទទួលខុសត្រូវក្នុងការរៀបចំ និងគ្រប់គ្រងដំណើរការបោះឆ្នោតនៅកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានការប្តេជ្ញាចិត្ត ជាពិសេសចំពោះតម្លៃទាំងនេះ។
សមាជិកភាពរបស់ខ្លួន ក្នុងនាមជាសមាជិកពេញសិទ្ធិ ចាប់តាំងពីឆ្នាំ ២០២២ របស់បណ្តាញលើកកំពស់សមត្ថភាព រៀបចំការរបោះឆ្នោត នៃប្រទេសនិយាយភាសាបារាំង (RECEF) ដែលមានទីស្នាក់ការអចិន្ទ្រៃយ៍ នៅកេប៊ិច កាណាដា បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកការអនុវត្តល្អៗ និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នបោះឆ្នោត នៅក្នុងសហគមន៍ នៃប្រទេសនិយាយភាសាបារាំង។
តាមរយៈការចូលរួមនេះ ស្ថាប័នរបស់យើងមានឆន្ទៈរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការបោះឆ្នោត នៃប្រទេសនិយាយភាសាបារាំង ដោយផ្អែកលើវិជ្ជាជីវៈភាព ឯករាជ្យភាពស្ថាប័ន តម្លាភាព ភាពជឿជាក់នៃដំណើរការបោះឆ្នោត និងការពង្រឹងសមត្ថភាព របស់ស្ថាប័នគ្រប់គ្រងការបោះឆ្នោត។
យើងជឿជាក់ថា ភាសាបារាំងមានតម្លៃលើសពីមធ្យោបាយ នៃទំនាក់ទំនង៖ វាគឺជាយានសម្រាប់ការសន្ទនា ភាពខិតជិតគ្នានៃស្ថាប័ន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគុណតម្លៃនៃការយោគយល់គ្នាទៅវិញទៅមក និងការអភិវឌ្ឍសង្គមរបស់យើង។
ដូច្នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឆ្លៀតឱកាសស្វាគមន៍នេះ ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះឧត្តមគតិនៃ francophonie និងការសន្យារបស់ខ្លួនក្នុងការចូលរួមចំណែកជាមួយដៃគូបារាំងរបស់ខ្លួន ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព…
សូមជូនពរគណៈប្រតិភូទាំងអស់…
Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)