អ៊ីរ៉ង់ អះអាងថា ខ្លួនមិនពាក់ព័ន្ធនឹងការវាយប្រហារ ដោយយន្ដហោះដ្រូន នៅគុយវ៉ែតនោះទេ និងត្រៀមខ្លួនរួចរាល់ សម្រាប់ការស៊ើបអង្កេតរួមគ្នា

Résumé détaillé
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ប្រទេសរបស់លោកមិន មានការពាក់ព័ន្ធអ្វីឡើយ នៅក្នុងហេតុការណ៍វាយប្រហារដោយដ្រូនមួយ…
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ប្រទេសរបស់លោកមិន មានការពាក់ព័ន្ធអ្វីឡើយ នៅក្នុងហេតុការណ៍វាយប្រហារដោយដ្រូនមួយ ដែលបានបណ្តាលឱ្យជនជាតិអ៊ីតាលីចំនួន ២ នាក់ស្លាប់នៅក្នុងប្រទេសគុយវ៉ែត កាលពីថ្ងៃដដែលនេះ ។ លោកបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ត្រៀមខ្លួនរួចរាល់ ក្នុងការសហការជាមួយប្រទេសគុយវ៉ែត និងប្រទេសអ៊ីតាលី ដើម្បីធ្វើការស៊ើបអង្កេតលើករណីនេះ។
លោកបានលើកឡើងបែបនេះ នៅក្នុងការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសគុយវ៉ែត លោក Sheikh Jarrah Jaber Al-Ahmad Al-Sabah និងរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃព្រហស្បតិ៍ ជើងហោះហើរនានាដែលធ្វើដំណើរតាមច្រកផ្លូវអាកាសដ៏សំខាន់រវាងអឺរ៉ុប តំបន់ឈូងសមុទ្រ និងអាស៊ី ដោយឆ្លងកាត់ប្រទេសអ៊ីរ៉ាក់ឆ្ពោះទៅកាន់តំបន់ឈូងសមុទ្រនោះ ត្រូវបានប្តូរទិសដៅភ្លាមៗទៅកាន់ទិសខាងត្បូង ខណៈមានសេចក្តីរាយការណ៍ថាដែនអាកាសរបស់ប្រទេសគុយវ៉ែតត្រូវបានបិទ។
កងទ័ពគុយវ៉ែតបានចេញសេចក្តីថ្លែងការណ៍មួយថា មនុស្សចំនួន ៤ នាក់បានរងរបួស បន្ទាប់ពីដ្រូនអ៊ីរ៉ង់មួយចំនួនដែលមានលក្ខណៈ «អរិភាព» ត្រូវបានរកឃើញ និងស្ទាក់ចាប់នៅក្នុងដែនអាកាសរបស់ខ្លួន។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិគុយវ៉ែតបានបញ្ជាក់ថា «សកម្មភាពឈ្លានពានរបស់អ៊ីរ៉ង់ បានកំណត់គោលដៅលើទីតាំងសំខាន់មួយ ដែលបណ្តាលឱ្យមានបំណែកវត្ថុធ្លាក់ចុះមកក្រោម និងបង្កឱ្យមនុស្ស ៤ នាក់រងរបួស»។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលការព្យាបាល ខណៈដែលហេតុការណ៍នេះក៏បានបង្កឱ្យមាន «ការខូចខាតសម្ភារៈ» មួយចំនួនផងដែរ ដោយមិនបានបញ្ជាក់លម្អិតថាជាអ្វីខ្លះនោះទេ។
ក្រសួងការបរទេសអ៊ីតាលី បានឱ្យដឹងថា ជនជាតិអ៊ីតាលីចំនួន ២ នាក់ ដែលធ្វើការឱ្យក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ឈ្មោះ Rheinmetall បានស្លាប់បាត់បង់ជីវិត។
ស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងរ៉ូម បានបដិសេធ “យ៉ាងដាច់អហង្ការ” នូវការអះអាងដែលថា អ៊ីរ៉ង់ ទទួលខុសត្រូវចំពោះអ្វីដែលខ្លួនហៅថា “ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ទៅលើមូលដ្ឋានយោធាមួយនៅក្នុងប្រទេសគុយវ៉ែត”៕ប្រែសម្រួល ឈូក បូរ៉ា
Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)




