ប្រទេសចិន ត្រៀមបាញ់បង្ហោះយានអវកាស ផ្ទុកមនុស្ស Shenzhou-24 នៅវេលាម៉ោង 08:18 នាទី ថ្ងៃទី ២៥ ខែវិច្ឆិកា តាមម៉ោងក្រុងប៉េកាំង

详细摘要
សន្និសីទសារព័ត៌មាន ស្តីពីបេសកកម្មហោះហើរ នៃយានអវកាស Shenzhou-24 បានបើកធ្វើនៅព្រឹកថ្ងៃទី ២៤ខែវិច្ឆិកា នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan។ អ្នកនាំពាក្យបានប្រកាសថា…
សន្និសីទសារព័ត៌មាន ស្តីពីបេសកកម្មហោះហើរ នៃយានអវកាស Shenzhou-24 បានបើកធ្វើនៅព្រឹកថ្ងៃទី ២៤ខែវិច្ឆិកា នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan។
អ្នកនាំពាក្យបានប្រកាសថា បន្ទាប់ពីការសិក្សាស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ យើងសម្រេចចិត្តថានឹងបាញ់បង្ហោះ យានអវកាសផ្ទុកមនុស្ស Shenzhou-24 ដែល នៅវេលាម៉ោង 08:18 នាទី ថ្ងៃទី ២៥ ខែវិច្ឆិកា តាមម៉ោងក្រុងប៉េកាំង។
ក្រុមអវកាសយានិក Shenzhou-24 រួមមានលោក Tang Hongbo, លោក Wu Yi និងអវកាសយានិកសញ្ជាតិប៉ាគីស្ថាន លោកMuhammad Zeeshan Ali ហើយលោក Tang Hongbo ជាមេបញ្ជាការ។
គួរបញ្ជាក់ថា អវកាសយានិកសញ្ជាតិប៉ាគីស្ថាន លោក Muhammad Zeeshan Ali នឹងក្លាយជាអវកាសយានិកបរទេសរូបដំបូង ដែលបានចូលទៅកាន់ស្ថានីយអវកាស Tiangongរបស់ចិន៕
文章开头,摘自DAP News。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)




