EU ជំរុញឱ្យអ៊ីស្រាអែល បើកច្រកព្រំដែនហ្គាហ្សា ដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ ដោយគ្មានការរារាំង

详细摘要
កាលពីថ្ងៃសុក្រ សហភាពអឺរ៉ុប បានអំពាវនាវឱ្យអ៊ីស្រាអែល បើកច្រកព្រំដែនទាំងអស់ចូលទៅក្នុងតំបន់ហ្គាហ្សាឡើងវិញ និងអនុញ្ញាតឱ្យមានការចែកចាយជំនួយមនុស្សធម៌ជាបន្ទាន់ The…
កាលពីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា សហភាពអឺរ៉ុប(EU) បានអំពាវនាវឱ្យអ៊ីស្រាអែល បើកច្រកព្រំដែនទាំងអស់ចូលទៅក្នុងតំបន់ហ្គាហ្សាឡើងវិញ និងអនុញ្ញាតឱ្យមានការចែកចាយជំនួយមនុស្សធម៌ជាបន្ទាន់ គ្មានការរារាំង ដោយព្រមានថា ស្ថានភាពរដូវរងាកាន់តែអាក្រក់ទៅៗ ជាពិសេសការវាយប្រហារដោយកម្លាំងយោធាជាបន្តបន្ទាប់ កំពុងធ្វើឱ្យវិបត្តិមនុស្សធម៌ក្នុងតំបន់ប៉ាឡេស្ទីនកាន់តែធ្ងន់ធ្ងរឡើង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Anadolu ។
ក្នុងសេចក្តីថ្លែងការណ៍មួយ សហភាពអឺរ៉ុបបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវិបត្តិមនុស្សធម៌ដ៏រ៉ាំរ៉ៃ និងបំផ្លិចបំផ្លាញក្នុងតំបន់ហ្គាហ្សា ដោយនិយាយថា ទឹកជំនន់ធ្ងន់ធ្ងរ និងស្ថានភាពរដូវរងាបានធ្វើឱ្យស្ថានភាពរស់នៅប្រជាជនកាន់តែអាក្រក់ទៅៗ។
ប្លុកនេះក៏បានថ្កោលទោស ចំពោះការវាយប្រហារតាមអាកាសថ្មីៗនេះទៅលើមន្ទីរពេទ្យ Nasser ដោយពណ៌នាថា គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយជំរុញឱ្យអ៊ីស្រាអែលឡគោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ។
សេចក្តីថ្លែងការណ៍បន្ថែម៖ «សហភាពអឺរ៉ុប គូសបញ្ជាក់ពីតម្រូវការក្នុងការគោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិគ្រប់ពេលវេលា ជាពិសេសការការពារជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល បុគ្គលិកពេទ្យ និងសម្ភារៈបរិក្ខារ»។
សហភាពអឺរ៉ុបជំរុញឱ្យអ៊ីស្រាអែលធានានូវជំនួយមនុស្សធម៌ប្រកបដោយចីរភាព និងការគាំទ្រការស្តារឡើងវិញ ខណៈក៏អាចបើកផ្លូវឱ្យអង្គការសហប្រជាជាតិ ភ្នាក់ងារ និងអង្គការមនុស្សធម៌របស់ខ្លួន រួមទាំងអង្គការមិនមែនរដ្ឋាភិបាលដំណើរការបាន។
សហភាពអឺរ៉ុប ក៏បានអំពាវនាវឱ្យអ៊ីស្រាអែល គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ ខណៈសង្កត់ធ្ងន់ថា ជំនួយត្រូវតែប្រើប្រាស់សម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ មិនត្រូវបង្វែរដោយក្រុមប្រដាប់អាវុធឡើយ។ ការវាយប្រហារយោធាបានបន្តមួយឆ្នាំ បន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាស ស្របពេលការរឹតបន្តឹងលើការចូលប្រើប្រាស់ រួមចំណែកដល់ការខ្វះខាតការផ្គត់ផ្គង់ចាំបាច់ រួមទាំងជម្រកគ្រប់គ្រាន់ ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រ៕
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)