កម្ពុជា ប្តេជ្ញាពង្រីកភាព ជាដៃគូជាមួយអឺរ៉ុប និងចែករំលែកជំនាញដោះមីន ដើម្បីពង្រឹងសន្តិសុខ មនុស្សធម៌អន្តរជាតិ

详细摘要
ភ្នំពេញ ៖ កម្ពុជា បានធ្វើការប្តេជ្ញាពង្រីកភាព ជាដៃគូជាមួយសហភាពអឺរ៉ុប និងចែករំលែកជំនាញដោះមីន ដើម្បីពង្រឹងសន្តិសុខ មនុស្សធម៌អន្តរជាតិ។ នេះជាការលើកឡើងរបស់ លោក លី ធុជ ទេសរដ្ឋមន្ត្រី…
ភ្នំពេញ ៖ កម្ពុជា បានធ្វើការប្តេជ្ញាពង្រីកភាព ជាដៃគូជាមួយសហភាពអឺរ៉ុប និងចែករំលែកជំនាញដោះមីន ដើម្បីពង្រឹងសន្តិសុខ មនុស្សធម៌អន្តរជាតិ។
នេះជាការលើកឡើងរបស់ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន ក្នុងជំនួបពិភាក្សាការងារជាមួយលោក Peter M. Wagner ប្រធានទទួលបន្ទុកកិច្ចការគោលនយោបាយបរទេស (Director – Head of the Service for Foreign Policy Instruments – FPI) របស់សហភាពអឺរ៉ុប នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នាឱកាសនៃសន្និសីទ អន្តរជាតិស្តីពីសកម្មភាពមីនអ៊ុយក្រែន (Ukraine Mine Action Conference 2026) នៅទីក្រុងព្រុចសែល។
ក្នុងជំនួបនេះ លោក លី ធុជ បានថ្លែងអំណរគុណសហភាពអឺរ៉ុប ដែលបានគាំទ្រ វិស័យសកម្មភាពមីននៅកម្ពុជា ពិសេសចំពោះការប្រកាន់ជំហរអព្យាក្រឹតនិងសន្តិវិធី លើការដោះស្រាយបញ្ហាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការគាំទ្រដល់ប្រជាជនភៀសសឹក។
លោក លី ធុជ ក៏បានជម្រាបជូនអំពីស្ថានភាព និងការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះ ដែលបន្សល់ពីជម្លោះព្រំដែន កម្ពុជា-ថៃ និងបានស្នើឱ្យសហភាពអឺរ៉ុបពិចារណា ពង្រីកការគាំទ្រ ទៅកាន់តំបន់រងផល ប៉ះពាល់ផ្សេងទៀតតាមព្រំដែន ដែលកំពុងគំរាមកំហែង ដល់សុវត្ថិភាព ជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក លី ធុជ បានបញ្ជាក់ថា «កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប និងក្រុមការងារតំបន់របស់ FPI ដើម្បីជំរុញសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងក្នុងតំបន់។ ដោយផ្អែកលើបទពិសោធន៍ជាងបីទសវត្សរ៍ក្នុងសកម្មភាពមីន កម្ពុជាត្រៀមជាស្រេចក្នុងការចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួនទៅកាន់ប្រទេសផ្សេងៗដែលទទួលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។
លោក ក៏បានលើកឡើងអំពីការរួមចំណែករបស់កម្ពុជា ក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែន តាមរយៈការបណ្តុះបណ្តាល និងការកសាងសមត្ថភាព ដល់អ្នកជំនាញដោះមីនអ៊ុយក្រែន។ លោក បានបញ្ជាក់ថា «កម្ពុជាត្រៀមខ្លួន ក្នុងការបន្តផ្តល់ជំនាញ គ្រូបង្គោល និងទីតាំងបណ្តុះបណ្តាល ដើម្បីគាំទ្រដល់សកម្មភាពដោះមីនមនុស្សធម៌នៅអ៊ុយក្រែន ក្រោមកិច្ចសហការ និងការគាំទ្រពីសហភាពអឺរ៉ុប»។
ជាការឆ្លើយតប លោក Peter M. Wagner បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រសន្តិភាព ស្ថិរភាព និងសកម្មភាពមនុស្សធម៌។ លោក Peter M.
文章开头,摘自DAP News。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)