កម្ពុជា-ថៃ នឹងតតាំងគ្នាលើកទី៣ រឿងព្រំដែនសមុទ្រ (UNCLOS) នៅគូឡាឡាំពួ ពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា

详细摘要
គណៈកម្មការផ្សះផ្សា ដែលបង្កើតឡើងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកទី៣ The post កម្ពុជា-ថៃ នឹងតតាំងគ្នាលើកទី៣ រឿងព្រំដែនសមុទ្រ (UNCLOS)…
គណៈកម្មការផ្សះផ្សា ដែលបង្កើតឡើងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤-២៧ វិច្ឆិកាខាងមុខនេះ ដើម្បីបន្តពិភាក្សាលើការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។
បើសេចក្តប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កិច្ចប្រជុំនេះត្រូវបានប្រកាសដោយតុលាការមជ្ឈការអចិន្ត្រៃយ៍ និងជាជំហានវិជ្ជមានមួយទៀតក្នុងដំណើរការផ្សះផ្សាដោយសន្តិវិធី ដែលកម្ពុជាបានផ្តួចផ្តើមឡើង ដើម្បីស្វែងរកដំណោះស្រាយចំពោះវិវាទដែនសមុទ្ររវាងប្រទេសទាំងពីរ។
ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំលើកមុន គណៈកម្មការ និងភាគីទាំងពីរនឹងបន្តពិភាក្សាលើការកំណត់ព្រំដែនសមុទ្រ ដោយផ្តោតជាសំខាន់លើទិដ្ឋភាពបច្ចេកទេស។ កិច្ចប្រជុំនេះ ក៏នឹងផ្តល់ឱកាសដល់ភាគីទាំងពីរក្នុងការស្វែងរកចំណុចរួម និងឈានទៅរកការឯកភាពគ្នាបន្ថែមទៀតផងដែរ។
គណៈប្រតិភូកម្ពុជានឹងដឹកនាំដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងរាជរដ្ឋាភិបាល។ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងដឹកនាំក្រុមចរចា។ ចំណែកលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ជាតំណាងរងរបស់រាជរដ្ឋាភិបាល ដោយមានប្រតិភូកម្ពុជា និងក្រុមការងារផ្នែកច្បាប់អមដំណើរ។
តាមរយៈដំណើរការផ្សះផ្សានេះ កម្ពុជាមានគោលបំណងឈានទៅរកការចុះសន្ធិសញ្ញាជាមួយថៃ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ សម្រាប់គ្រប់គោលបំណងរវាងរដ្ឋទាំងពីរ ឬឈានទៅដល់កិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍរួម និងការបែងចែកធនធានដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំការព្រមព្រៀងជាស្ថាពរលើព្រំដែនសមុទ្រ។
យ៉ាងណា ក្នុងករណីដែលជម្រើសទាំងនេះមិនអាចសម្រេចបាន កម្ពុជានឹងស្នើឱ្យគណៈកម្មការរៀបចំអនុសាសន៍ ដែលអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគត ស្របតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។
ជាមួយគ្នានេះ កម្ពុជាក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះវិធានការកសាងទំនុកចិត្ត ដែលបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំលើកមុននៅទីក្រុងឡាអេ កាលពីខែតុលា ឆ្នាំ២០២៦ ព្រមទាំងបញ្ជាក់ពីជំហរចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ ដោយឈរលើស្មារតីសុចរិតភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។
កម្ពុជារំពឹងថា…
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)