មិនដល់ ២៤ម៉ោង នគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអ្នកដឹកជញ្ជូន ក្នុងករណីប្រទូស្តកេរ្តិ៍ខ្មាស់ នៅខណ្ឌមានជ័យ

Résumé détaillé
មកដល់ ២៤ម៉ោង នគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអ្នកដឹកជញ្ជូន ក្នុងករណីប្រទូស្តកេរ្តិ៍ខ្មាស់ នៅខណ្ឌមានជ័យ... The post មិនដល់ ២៤ម៉ោង នគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យម្នាក់…
នគរបាលជំនាញព្រហ្មទណ្ឌ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប្រទូស្តកេរ្តិ៍ខ្មាស់ ដែលបានប្រព្រឹត្តឡើងកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
ហេតុការណ៍ប្រទូស្តកេរ្តិ៍ខ្មាស់នេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៩ និង៥៧នាទីយប់ នៅចំណុចផ្លូវលេខ 13BT ភូមិសន្សំសល់ទី៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីមានហេតុការណ៍កើតឡើង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការយ៉ាងសកម្មជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះស្រាវជ្រាវនិងស្វែងរកមុខសញ្ញា រហូតដល់) ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ រិទ្ធ សុភារុន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកដឹកម្ហូប មានទីលំនៅបច្ចុប្បន្នបន្ទប់ជួល ផ្លូវ៣៧១ ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលការឃាត់ខ្លួននេះ ធ្វើឡើងនៅចំណុចសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធីច្បាប់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ អត្ថបទ ៖ រដ្ឋា
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)