← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

កិច្ចប្រជុំកំពូល ACMECS និង CLMV នៅហាណូយ ផ្តល់អត្ថប្រយោជន៍សំខាន់៣ដល់កម្ពុជា

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 18 min
កិច្ចប្រជុំកំពូល ACMECS និង CLMV នៅហាណូយ ផ្តល់អត្ថប្រយោជន៍សំខាន់៣ដល់កម្ពុជា
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

ការចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅប្រទេសវៀតណាម បានផ្តល់សារៈសំខាន់ជាយុទ្ធសាស្ត្រចំនួន៣ដល់កម្ពុជា ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែង The post កិច្ចប្រជុំកំពូល ACMECS និង CLMV…

ការចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅប្រទេសវៀតណាម បានផ្តល់សារៈសំខាន់ជាយុទ្ធសាស្ត្រចំនួន៣ដល់កម្ពុជា ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ ការពង្រឹងតួនាទី កម្ពុជានៅក្នុងតំបន់ ព្រមទាំងការបង្ហាញពីការប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។ នេះបើយោងតាមការគូសបញ្ជាក់របស់លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

តាមការលើកឡើងរបស់លោក ហ្សង់ ហ្វ្រង់ស័រ តាន់ សារៈសំខាន់ទី១ គឺការផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការពង្រីកទីផ្សារនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសក្នុងតំបន់។

សារៈសំខាន់ទី២ គឺការពង្រឹងតួនាទី និងកិត្យានុភាពរបស់កម្ពុជានៅក្នុងតំបន់។ ចំណុចនេះ បានបង្ហាញឱ្យឃើញតាមរយៈការទទួលតំណែងជាប្រធានកិច្ចសហប្រតិបត្តិការ CLMV សម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨ និងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល CLMV លើកទី១៣ នៅឆ្នាំ២០២៨ ខាងមុខ។

ចំណែកសារៈសំខាន់ទី៣ គឺការបង្ហាញពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ក្នុងការរួមចំណែករក្សាសន្តិភាព ពង្រឹងទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជិតខាង គោរពច្បាប់អន្តរជាតិ និងលើកកម្ពស់ផលប្រយោជន៍រួម ដើម្បីធានាបាននូវបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។

លើកឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសវៀតណាម ក្នុងការចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានសង្កត់ធ្ងន់ថា វត្តមាន និងសកម្មភាពរបស់សម្តេចធិបតី នៅក្នុងកិច្ចប្រជុំទាំងពីរនេះ បានឆ្លុះបញ្ចាំងជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមកសាងអនុតំបន់មេគង្គមួយដែលមានសន្តិភាព ការតភ្ជាប់ ភាពធន់ និងវិបុលភាព។

លោកក៏បានលើកឡើងពីប្រសាសន៍របស់សម្តេចធិបតីនៅទីក្រុងហាណូយ ដែលបានគូសបញ្ជាក់ថា៖ «ការកសាងអនាគតរបស់យើង មិនមែនពឹងផ្អែកតែលើក្តីសង្ឃឹមទេ ប៉ុន្តែយើងត្រូវមានសាមគ្គីភាព ការប្តេជ្ញាចិត្តដ៏មុតមាំ និងសកម្មភាពជាក់ស្តែង ប្រកបដោយភាពម៉ឺងម៉ាត់»។

គួរជម្រាបថា តបតាមការអញ្ជើញរបស់លោក…

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)

À lire aussi