ក្រុមបាត់ដំបងយូណៃធីក សម្រេចគោលដៅទី១ ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ និងបន្ដប្ដេជ្ញាយកពានសម្ដេច លើកទី២០ ស្អែកនេះឲ្យបាន

详细摘要
គ្រូបង្វឹកក្រុមបាល់ទាត់បាត់ដំបងយូណៃធីក ថាក្រុមរបស់លោកបានសម្រេចគោលដៅទី១ ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានសម្ដេច លើកទី២០ ថ្នាក់ខេត្ត នេះរួចហើយ The post…
គ្រូបង្វឹកក្រុមបាល់ទាត់បាត់ដំបងយូណៃធីក ថាក្រុមរបស់លោកបានសម្រេចគោលដៅទី១ ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានសម្ដេច លើកទី២០ ថ្នាក់ខេត្ត នេះរួចហើយ និងបន្តប្ដេជ្ញាចិត្តយកពានឲ្យបានជូនអ្នកគាំទ្រខេត្តបាត់ដំបង។
លោក កែវ កុសល គ្រូបង្វឹកក្រុមបាត់ដំបងយូណៃធីក បានឲ្យដឹងថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃស្អែកនេះជាមួយខាងខេត្តត្បូឃ្មុំ នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ថ្នាក់ខេត្ត ។
គ្រូបង្វឹកខាងលើបន្ថែមទៀតថា នេះជាប្រវត្តិសាស្ត្រហើយសម្រាប់បាត់ដំបងដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រដូចនេះ។ គោលដៅទី១ ដែលចង់ឡើងឲ្យដល់វគ្គផ្ដាច់ព្រ័ត្រនោះគឺបានសម្រេចហើយ និងបន្តផែនការក្នុងការដណ្ដើមយកពានថ្នាក់ខេត្ត នេះឲ្យបាន។ លោកផ្ទាល់ក៏ដូចជាក្រុមទាំងមូលចង់ឈ្នះពាននេះឲ្យបានជូនអ្នកគាំទ្រនៅខេត្តបាត់ដំបងដែលតែងតែលើកទឹកចិត្តរហូតមក និងបានចំណាយថវិកាផ្ទាល់ខ្លួនឡើងមកទស្សនានៅវគ្គផ្ដាច់ព្រ័ត្រនេះផង។
ចំណែកកីឡាករ ត្រាយ វិចិត្រ បានឲ្យដឹងដែរថា រូបគេក៏សប្បាយចិត្តដូចគ្នាដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រដូចនេះ។ រូបគេ និងកីឡាករក្នុងក្រុមបានហ្វឹកហាត់ត្រៀមខ្លួនរួចរាល់ហើយរង់ចាំតែការប្រកួតមកដល់តែប៉ុណ្ណោះ។
បញ្ជាក់ដែរថា ពានរង្វាន់សម្ដេច តេជោ លើកទី២០ ថ្នាក់ខេត្ត បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង ក្រុមបាត់ដំបងយូណៃធីក និងខេត្តត្បូឃ្មុំ នេះនឹងធ្វើឡើងនៅកីឡដ្ឋានភ្នំពេញក្រោន វេលាម៉ោង ៦ល្ងាច៕
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)