← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

ក្រុមបាត់ដំបងយូណៃធីក​ សម្រេច​គោលដៅ​ទី១​ ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ និង​បន្ដ​ប្ដេជ្ញា​យកពានសម្ដេច ​លើក​ទី២០​ ស្អែក​នេះ​ឲ្យ​បាន​

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 28 min
ក្រុមបាត់ដំបងយូណៃធីក​ សម្រេច​គោលដៅ​ទី១​ ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ និង​បន្ដ​ប្ដេជ្ញា​យកពានសម្ដេច ​លើក​ទី២០​ ស្អែក​នេះ​ឲ្យ​បាន​
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​បាត់ដំបងយូណៃធីក​ ថា​ក្រុម​របស់​លោក​បាន​សម្រេចគោលដៅ​ទី១​ ដែល​បាន​ឡើង​ដល់​វគ្គផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​ លើក​ទី២០​ ថ្នាក់​ខេត្ត​ នេះ​រួច​ហើយ The post…

​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​បាត់ដំបងយូណៃធីក​ ថា​ក្រុម​របស់​លោក​បាន​សម្រេចគោលដៅ​ទី១​ ដែល​បាន​ឡើង​ដល់​វគ្គផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​ លើក​ទី២០​ ថ្នាក់​ខេត្ត​ នេះ​រួច​ហើយ​ និង​បន្ត​ប្ដេជ្ញាចិត្ត​យក​ពាន​ឲ្យ​បាន​ជូន​អ្នក​គាំទ្រ​ខេត្តបាត់ដំបង។​

លោក​ កែវ​ កុសល​ គ្រូ​បង្វឹក​ក្រុម​បាត់ដំបងយូណៃធីក​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ស្អែក​នេះ​ជា​មួយ​ខាង​ខេត្តត្បូឃ្មុំ​ នៅវគ្គផ្ដាច់ព្រ័ត្រ​ពានរង្វាន់សម្ដេចតេជោ ថ្នាក់​ខេត្ត ​។​

គ្រូបង្វឹក​ខាង​លើ​បន្ថែម​ទៀត​ថា​ នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ​សម្រាប់​បាត់ដំបង​ដែល​ឡើង​ដល់​វគ្គផ្ដាច់ព្រ័ត្រ​ដូច​នេះ។​ គោលដៅ​ទី១​ ដែល​ចង់​ឡើង​ឲ្យ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រនោះ​គឺ​បាន​សម្រេច​ហើយ​ និង​បន្ត​ផែនការ​ក្នុង​ការ​ដណ្ដើម​យក​ពាន​ថ្នាក់​ខេត្ត​ នេះ​ឲ្យ​បាន។​ លោក​ផ្ទាល់​ក៏​ដូច​ជា​ក្រុម​ទាំង​មូល​ចង់​ឈ្នះ​ពាន​នេះ​ឲ្យ​បាន​ជូន​អ្នក​គាំទ្រ​នៅ​ខេត្ត​បាត់ដំបង​ដែល​តែងតែ​លើក​ទឹកចិត្ត​រហូត​មក​ និង​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ឡើង​មក​ទស្សនា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ផង។​

ចំណែកកីឡាករ​ ត្រាយ​ វិចិត្រ​ បាន​ឲ្យ​ដឹង​ដែរ​ថា​ រូប​គេ​ក៏​សប្បាយ​ចិត្ត​ដូច​គ្នា​ដែល​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដូច​នេះ។​ រូប​គេ​ និង​កីឡាករ​ក្នុង​ក្រុម​បាន​ហ្វឹកហាត់​ត្រៀម​ខ្លួន​រួចរាល់​ហើយ​រង់ចាំ​តែ​ការ​ប្រកួត​មក​ដល់​តែ​ប៉ុណ្ណោះ។​

បញ្ជាក់​ដែរ​ថា​ ពានរ​ង្វាន់​សម្ដេច​ តេជោ​ លើក​ទី២០​ ថ្នាក់​ខេត្ត​ បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ថ្ងៃទី១៥​ ខែ​វិច្ឆិកា​​ ឆ្នាំ​២០២៦​ នេះ​។​ ការ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ​រវាង​ ក្រុម​បាត់ដំបង​យូណៃធីក​ និង​ខេត្តត្បូឃ្មុំ​ នេះ​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ភ្នំពេញក្រោន​ វេលា​ម៉ោង​ ៦ល្ងាច៕​

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)