នាយករដ្ឋមន្រ្តីកម្ពុជា ៖ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលត្រូវតែផ្សារភ្ជាប់ជាមួយមនុស្សគ្រប់រូប

详细摘要
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានជំនឿថា ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ត្រូវតែផ្សារភ្ជាប់ជាមួយមនុស្សគ្រប់រូបនៅទូទាំងសកលលោក ។…
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានជំនឿថា ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ត្រូវតែផ្សារភ្ជាប់ជាមួយមនុស្សគ្រប់រូបនៅទូទាំងសកលលោក ។ ក្នុងពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍ហ្វ្រង់កូតិច ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អេម៉ានុយអែល ម៉ាក្រុង នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតីមានជំនឿយ៉ាងមុតមាំថា ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលត្រូវតែផ្សារភ្ជាប់ជាមួយមនុស្សគ្រប់រូប ហើយបច្ចេកវិទ្យាត្រូវតែមានលទ្ធភាពជួយឱ្យកសិករលក់ផលិតផលដំណាំឱ្យបានកាន់តែប្រសើរដូចដែលបច្ចេកវិទ្យានេះ អាចជួយសហគ្រាសរីកចម្រើន ។ សម្តេចធិបតីបន្តថា ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលបាននាំមកនូវការប្រមូលផ្តុំគម្រោងនានាអំពីគ្រួសារហ្វ្រង់កូហ្វូនី ។ សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា…
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានជំនឿថា ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ត្រូវតែផ្សារភ្ជាប់ជាមួយមនុស្សគ្រប់រូបនៅទូទាំងសកលលោក ។
ក្នុងពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍ហ្វ្រង់កូតិច ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អេម៉ានុយអែល ម៉ាក្រុង នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតីមានជំនឿយ៉ាងមុតមាំថា ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលត្រូវតែផ្សារភ្ជាប់ជាមួយមនុស្សគ្រប់រូប ហើយបច្ចេកវិទ្យាត្រូវតែមានលទ្ធភាពជួយឱ្យកសិករលក់ផលិតផលដំណាំឱ្យបានកាន់តែប្រសើរដូចដែលបច្ចេកវិទ្យានេះ អាចជួយសហគ្រាសរីកចម្រើន ។
សម្តេចធិបតីបន្តថា ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលបាននាំមកនូវការប្រមូលផ្តុំគម្រោងនានាអំពីគ្រួសារហ្វ្រង់កូហ្វូនី ។
សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ពិភពលោកបានទទួលយកនវានវត្តដែលស្ថិតនៅក្នុងវិធានច្បាប់ ។ ចំពោះបញ្ញាសិប្បនិម្មិត នឹងធ្វើឱ្យសេដ្ឋកិច្ចមានការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះប្រទេសទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍត្រូវតែមានលទ្ធភាពចូលរួមក្នុងការរៀបចំនិងកំណត់វិធានច្បាប់ ។ សម្តេចធិបតីសង្កត់ធ្ងន់ថា បញ្ញាសិប្បនិម្មិតត្រូវតែបម្រើមនុស្សជាតិ ការពារឯកជនភាព និងគោរពដល់ភាសារួមព្រមទាំងវប្បធម៌ផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ហ្វ្រង់កូតិច រៀបចំឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានកិច្ចពិភាក្សាសំខាន់ៗលើប្រធានបទ៖ ឱកាស និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ដែលផ្តោតសំខាន់លើក្រមសីលធម៌ និយ័តកម្ម និងបរិយាបន្ន ក្នុងតំបន់ហ្វ្រង់កូហ្វូនី៕
文章开头,摘自DAP News。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)