← 返回首页
亚洲 · 综合新闻 · CNC News

កម្ពុជាប្រើឧបករណ៍កោសល្យវិច័យដើមឈើចល័ត និងប្រព័ន្ធ SMART ...

来源:CNC News · 柬埔寨 6 天前
កម្ពុជាប្រើឧបករណ៍កោសល្យវិច័យដើមឈើចល័ត និងប្រព័ន្ធ SMART ...
CNC News

详细摘要

មណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានទទួលការបណ្ដុះបណ្ដាល និងប្រើប្រាស់ឧបករណ៍កោសល្យវិច័យដើមឈើចល័ត (Mobile Wood Forensic Tools)…

មណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានទទួលការបណ្ដុះបណ្ដាល និងប្រើប្រាស់ឧបករណ៍កោសល្យវិច័យដើមឈើចល័ត (Mobile Wood Forensic Tools) រួមនឹងប្រព័ន្ធល្បាតឆ្លាតវៃ SMART (Spatial Monitoring and Reporting Tool)។ គម្រោងនេះបានពង្រឹងការល្បាតការពារផ្ទៃដីព្រៃទឹកភ្លៀងត្រូពិចដ៏មានតម្លៃជាង ១៦៧,០០០ហិកតា និងបានបង្កើតតំបន់ការពារសហគមន៍ចំនួន ៤កន្លែង ដើម្បីចូលរួមទប់ស្កាត់ការទន្ទ្រានខុសច្បាប់។

ឧបករណ៍នេះដើរតួដូចជា «ឧបករណ៍ពិនិត្យ DNA របស់ឈើ» ដោយវាអាចកំណត់ប្រភេទឈើភ្លាមៗ ទោះបីជាឈើត្រូវបានកែច្នៃ បកសំបក ឬលាបពណ៌បន្លំភ្នែកក៏ដោយ ក៏ឧបករណ៍នេះអាចប្រាប់បានថាវាជាប្រភេទឈើប្រណីត ឬឈើកម្រកម្រិតណា។ វាក៏បង្កើតភស្តុតាងវិទ្យាសាស្ត្រ ដោយទិន្នន័យដែលទទួលបានពីឧបករណ៍កោសល្យវិច័យនេះ មានតម្លៃគតិយុត្តខ្ពស់ និងជាភស្តុតាងមិនអាចប្រកែកបានចំពោះមុខតុលាការ ក្នុងការដាក់ទោសទណ្ឌលើជនល្មើស។

លោក ប៉ែត ភក្ត្រា ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានឱ្យដឹងថា នេះគឺជាការពង្រឹងសមត្ថភាពដ៏សំខាន់ ធ្វើឱ្យមន្ត្រីឧទ្យានុរក្សរមានចំណេះដឹង និងជំនាញច្បាស់លាស់ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន។ ចំពោះទិន្នន័យដែលប្រមូលបានពីការសិក្សាលើផ្នែកកោសល្យវិច័យឈើនេះនៅពេលខាងមុខ នឹងផ្ដល់ប្រយោជន៍ដ៏ធំធេងដល់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសបម្រើឱ្យកិច្ចការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងលុបបំបាត់ការជួញដូរឈើឆ្លងកាត់ព្រំដែនយ៉ាងមានអានុភាព។

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា មិនត្រឹមតែបង្រៀនឱ្យចេះប្រើឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងជំនាញស៊ើបអង្កេតស៊ីជម្រៅដល់មន្ត្រី ផងដែររួមមាន ការតាមដានខ្សែសង្វាក់បទល្មើស ដោយបានយល់ដឹងពីល្បិចកលនៃការដឹកជញ្ជូន និងរបៀបប្រមូលព័ត៌មានសម្ងាត់, ការគ្រប់គ្រងកន្លែងកើតហេតុ និងការប្រមូលភស្តុតាង តាមរយៈរបៀបរក្សារបបភស្តុតាងឈើឱ្យត្រូវតាមបច្ចេកទេសវិទ្យាសាស្ត្រ ដើម្បីកុំឱ្យបាត់បង់តម្លៃគតិយុត្តពេលឡើងតុលាការ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ដែរថា ការរួមផ្សំគ្នារវាងប្រព័ន្ធល្បាតឆ្លាតវៃ SMART ដែលមានស្រាប់ រួមនឹងការបន្ថែមជំនាញកោសល្យវិច័យឈើចល័តនេះ បានធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីមា ក្លាយជាបន្ទាយការពារធម្មជាតិដ៏រឹងមាំមួយនៅភូមិភាគឦសាន។ វឌ្ឍនភាពនេះមិនត្រឹមតែជួយការពារព្រៃឈើឱ្យនៅគង់វង្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនការគាំទ្រ ឥណទានកាបូនពីគម្រោងរេដបូក (REDD+) កែវសីមា…

文章开头,摘自CNC News。如需阅读全文,请前往媒体网站。

在 CNC News 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.cnc.com.kh)