← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

គ្រូក្រុម Machida Zelvia លើកមូល​ហេតុ​ ៣ យ៉ាង ធ្វើឲ្យចាញ់ ព្រះខ័នរាជស្វាយរៀង កាល​ពី​យប់​មិញ

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 50 min
គ្រូក្រុម Machida Zelvia លើកមូល​ហេតុ​ ៣ យ៉ាង ធ្វើឲ្យចាញ់ ព្រះខ័នរាជស្វាយរៀង កាល​ពី​យប់​មិញ
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

ក្រុម Machida Zelvia របស់ប្រទេសជប៉ុន បានចាញ់ក្រុមម្ចាស់ផ្ទះកម្ពុជា គឺ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-០ ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលលើកទី៥ The post គ្រូក្រុម Machida…

ក្រុម Machida Zelvia របស់ប្រទេសជប៉ុន បានចាញ់ក្រុមម្ចាស់ផ្ទះកម្ពុជា គឺ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-០ ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលលើកទី៥ នៃពានរង្វាន់ AFC Champions League Two កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក Go Kuroda គ្រូបង្គោលក្រុម Machida Zelvia បានរៀបរាប់យ៉ាងលម្អិតអំពីការប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង ដែលធ្វើឲ្យក្រុមរបស់លោករងបរាជ័យជាលើកដំបូងក្នុងពានរង្វាន់ AFC Champions League Two រដូវកាលនេះ។ មូលហេតុចម្បង ៣ យ៉ាងដែលធ្វើឲ្យក្រុមរបស់លោកបរាជ័យនៅទឹកដីកម្ពុជា គឺ កម្មវិធីប្រកួតដ៏មមាញឹក ការធ្វើដំណើរផ្លូវឆ្ងាយ និងអាកាសធាតុក្តៅ។

លោកបានរៀបរាប់ថា ទាក់ទងនឹងការប្រកួត ចំណុចសំខាន់គឺស្ថានភាពរាងកាយរបស់កីឡាករ និងចលនាលេងនៅលើទីលាន។ ចំពោះកីឡាករ ពួកគេពិបាកសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការធ្វើដំណើរ និងការប្រកួតដ៏ញឹកញាប់។

លោកបាននិយាយថា៖ «យើងមានកាលវិភាគប្រកួតដ៏មមាញឹកខ្លាំង។ ចាប់តាំងពីថ្ងៃទី១ ខែនេះមក យើងមានការប្រកួតសំខាន់ៗនៅក្នុងលីគ ដូច្នេះកាលវិភាគរបស់យើងពិតជាតឹងតែងខ្លាំងមែនទែន។ ការប្រកួតញឹកញាប់ធ្វើឲ្យកីឡាកររបស់យើងមានអារម្មណ៍ថាធ្ងន់ខ្លួន និងមិនស្ថិតក្នុងស្ថានភាពកាយសម្បទាល្អនោះទេ»។

បុរសវ័យ ៥៦ ឆ្នាំរូបនេះបានបន្តទៀតថា ការធ្វើដំណើរមកកម្ពុជាបានចំណាយពេលជាច្រើនម៉ោង។ បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងលីគក្នុងស្រុក ក្រុមរបស់លោកបានធ្វើដំណើរមកទីនេះ ដោយត្រូវប្តូរជើងធ្វើដំណើរ និងចំណាយពេលយ៉ាងច្រើន។ ប្រការនេះបានធ្វើឲ្យកីឡាករហត់នឿយ និងមិនមានកម្លាំងពេញលេញ។

លោកបានបន្តទៀតថា៖ «ពេលមកដល់ទីនេះ យើងត្រូវប្រឈមនឹងអាកាសធាតុក្តៅថែមទៀត។ ប្រហែលជាគ្រប់គ្នាដឹងហើយថា កីឡាកររបស់យើងស្ថិតក្នុងស្ថានភាពមិនសូវល្អនោះទេ ហើយពួកគេមិនអាចធ្វើចលនាបានល្អនៅលើទីលាន។ បើប្រៀបធៀបទៅនឹងគូប្រកួត យើងក៏មិនមានភាពខ្លាំងក្លា ល្បឿនក៏មិនលឿន ហើយសមត្ថភាពញាក់បាល់ក៏មិនល្អដែរ។ តាមពិត យើងបានត្រៀមខ្លួនរួចរាល់ហើយ ប៉ុន្តែនៅពេលខ្លះ យើងបាត់បង់ការផ្តោតអារម្មណ៍ ដែលធ្វើឲ្យការសហការគ្នារវាងកីឡាករមិនសូវស៊ីចង្វាក់គ្នាឡើយ»។

ទោះជាយ៉ាងណា លោក Go Kuroda បានលើកឡើងថា ក្រុមរបស់លោកបានកក់កៅអីទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយរួចរាល់ហើយ ហើយនៅមានផ្លូវវែងឆ្ងាយទៀតក្នុងពានរង្វាន់អាស៊ីមួយនេះ។ ចំពោះការប្រកួតក្នុងស្រុកវិញ ក្រុមរបស់លោកនៅមានឱកាសដណ្តើមជើងឯកចំនួន ៣ ពានផ្សេងគ្នា។

កាលពីជើងទី១ ក្រុម ព្រះខ័នរាជស្វាយរៀង បានចាញ់ក្រុម Machida Zelvia ដោយលទ្ធផល ២-០…

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)