អាមេរិកផ្តល់មូលនិធិគាំទ្រគម្រោងជួយជនរងគ្រោះទឹកជំនន់រាប់ពាន់នាក់នៅកម្ពុជា

详细摘要
អង្គការទស្សនៈពិភពលោកអនុវត្តគម្រោងឆ្លើយតបនឹងទឹកជំនន់ តាមរយៈកិច្ចអន្តរាគមន៍រហ័សនៃកិច្ចសហការរួម (RISE) ដើម្បីជួយដល់ប្រជាពលរដ្ឋ The post…
អង្គការទស្សនៈពិភពលោកកំពុងអនុវត្តគម្រោងឆ្លើយតបនឹងទឹកជំនន់ តាមរយៈកិច្ចអន្តរាគមន៍រហ័សនៃកិច្ចសហការរួម (RISE) ដែលជាអន្តរាគមន៍បន្ទាន់ មានរយៈពេលបីខែ ដើម្បីជួយដល់ប្រជាពលរដ្ឋរាប់ពាន់នាក់រងគ្រោះដោយទឹកជំនន់នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៦។ គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈសម្ព័ន្ធ RISE។
តាមរយៈគម្រោងឆ្លើយតបនឹងទឹកជំនន់ RISE អង្គការទស្សនៈពិភពលោក កំពុងផ្តល់ជំនួយសង្រ្គោះបន្ទាន់ដល់សហគមន៍រងគ្រោះដោយទឹកជំនន់នៅក្នុងស្រុកគោលដៅចំនួន៨ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ក្នុងនោះរួមមានស្រុកមោងឫស្សី ភ្នំព្រឹក ថ្មគោល បវេល មង្គលបុរី ភ្នំស្រុក ព្រះនេត្រព្រះ (ឬ អូរជ្រៅ) និងក្រុងប៉ោយប៉ែត។ បើតាមអង្គការទស្សនៈពិភពលោក គម្រោងនេះបាននិងកំពុងអនុវត្ត ចាប់ពីខែតុលាមកម្ល៉េះ រហូតដល់ខែធ្នូ ឆ្នាំ២០២៦។
គម្រោងនេះមានគោលបំណងសង្គ្រោះជីវិត កាត់បន្ថយទុក្ខលំបាក និងដោះស្រាយភាពងាយរងគ្រោះនៃប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយវិបត្តិ តាមរយៈការឆ្លើយតបចម្រុះ រួមមានជំនួយស្បៀងអាហារ សុខភាព និងអាហារូបត្ថម្ភ កិច្ចការពារកុមារ ទឹកស្អាត និងអនាម័យ និងការគាំទ្រទីជម្រក។
លោកស្រីបណ្ឌិត ថាន់ ធីហា នាយិកាស្តីទីនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានលើកឡើង ទឹកជំនន់បន្តប៉ះពាល់យ៉ាងខ្លាំងដល់កុមារ និងគ្រួសារងាយរងគ្រោះ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងរំខានដល់ការទទួលបានសេវាសំខាន់ៗនានា។ តែយ៉ាងណា លោកស្រី ថា តាមរយៈការគាំទ្រដ៏សប្បុរសពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈសម្ព័ន្ធ RISE ការឆ្លើយតបនេះកំពុងជួយដល់សហគមន៍រងគ្រោះបំពេញតម្រូវការបន្ទាន់របស់ពួកគាត់ និងការការពារសុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់អ្នកដែលមានហានិភ័យខ្ពស់បំផុត។
គម្រោងនេះកំពុងត្រូវបានអនុវត្តដោយសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ខេត្ត ស្រុក ឃុំ និងមន្ទីរពាក់ព័ន្ធផ្សេងៗទៀត។ តាមការបញ្ជាក់របស់លោកស្រីបណ្ឌិត ថាន់ ធីហា ក្នុងនាមជាសមាជិកសកម្មនៃវេទិកាឆ្លើយតបមនុស្សធម៌កម្ពុជា អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា ក៏កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូមនុស្សធម៌ ដើម្បីធានាបាននូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព បំពេញបន្ថែមគ្នា និងគណនេយ្យភាព។
ការឆ្លើយតបបន្ទាន់នេះ ធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាបន្តរងផលប៉ះពាល់នៃការជន់លិច បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងអូសបន្លាយ ដោយសារឥទ្ធិពលព្យុះទី២៦ និងប្រព័ន្ធសម្ពាធទាប។…
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)





