← Retour à la une
Asie · Actualité générale · DAP News

ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមកម្មករកាត់ដេរនៅបង់ក្លាដែសដែលបានងើបឡើងតវ៉ាជាថ្មី

Publié par DAP News · Cambodge il y a 16 min
ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមកម្មករកាត់ដេរនៅបង់ក្លាដែសដែលបានងើបឡើងតវ៉ាជាថ្មី
DAP News

Résumé détaillé

បរទេស៖ ប៉ូលិសបង់ក្លាដែសបានឱ្យដឹងថា ពួកគេបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើគ្រាប់បែកសំឡេង ដើម្បីបំបែកក្រុមកម្មករកាត់ដេរដែលកំពុងធ្វើបាតុកម្ម។…

បរទេស៖ ប៉ូលិសបង់ក្លាដែសបានឱ្យដឹងថា ពួកគេបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើគ្រាប់បែកសំឡេង ដើម្បីបំបែកក្រុមកម្មករកាត់ដេរដែលកំពុងធ្វើបាតុកម្ម។ ក្រុមកម្មករទាំងនោះបានព្យាយាមបិទផ្លូវហាយវេដ៏សំខាន់មួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលឱ្យកាន់តែប្រសើរឡើង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ការតវ៉ាថ្មីនេះបានផ្ទុះឡើងមួយថ្ងៃ បន្ទាប់ពីគណៈកម្មការមួយដែលមានសមាជិក ៦ នាក់ បានអនុម័តការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរចំនួន ៣៦%។ នេះគឺជាអត្រាដំឡើងដ៏តិចបំផុតក្នុងរយៈពេល ៤ ទសវត្សរ៍ចុងក្រោយនេះ ទោះបីជាមានការតវ៉ាអស់រយៈពេលជាច្រើនសប្តាហ៍ និងមានការទាមទារឱ្យដំឡើងប្រាក់ឈ្នួលទ្វេដងក៏ដោយ។ ប៉ូលិសបានឱ្យដឹងទៀតថា ក្រុមអ្នកតវ៉ាក៏បានដុតម៉ូតូរបស់ប៉ូលិសមួយគ្រឿងនៅតំបន់…

បរទេស៖ ប៉ូលិសបង់ក្លាដែសបានឱ្យដឹងថា ពួកគេបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើគ្រាប់បែកសំឡេង ដើម្បីបំបែកក្រុមកម្មករកាត់ដេរដែលកំពុងធ្វើបាតុកម្ម។ ក្រុមកម្មករទាំងនោះបានព្យាយាមបិទផ្លូវហាយវេដ៏សំខាន់មួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលឱ្យកាន់តែប្រសើរឡើង។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ការតវ៉ាថ្មីនេះបានផ្ទុះឡើងមួយថ្ងៃ បន្ទាប់ពីគណៈកម្មការមួយដែលមានសមាជិក ៦ នាក់ បានអនុម័តការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរចំនួន ៣៦%។ នេះគឺជាអត្រាដំឡើងដ៏តិចបំផុតក្នុងរយៈពេល ៤ ទសវត្សរ៍ចុងក្រោយនេះ ទោះបីជាមានការតវ៉ាអស់រយៈពេលជាច្រើនសប្តាហ៍ និងមានការទាមទារឱ្យដំឡើងប្រាក់ឈ្នួលទ្វេដងក៏ដោយ។

ប៉ូលិសបានឱ្យដឹងទៀតថា ក្រុមអ្នកតវ៉ាក៏បានដុតម៉ូតូរបស់ប៉ូលិសមួយគ្រឿងនៅតំបន់ Gazipur ដែលជាមជ្ឈមណ្ឌលផលិតសម្លៀកបំពាក់ដ៏សំខាន់មួយរបស់ប្រទេសបង់ក្លាដែស និងជាចំណុចកណ្តាលនៃការតវ៉ារបស់កម្មករ។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសបានបញ្ជាក់ថា ស្ថានភាពបានវិលត្រឡប់ទៅរកភាពស្ងប់ស្ងាត់វិញហើយ។

សូមជម្រាបថា ការតវ៉ារបស់កម្មករកាត់ដេរដែលអូសបន្លាយអស់រយៈពេលជាច្រើនសប្តាហ៍នេះ បានបណ្តាលឱ្យរោងចក្រនានាត្រូវបិទទ្វារ ផ្លូវហាយវេត្រូវបានបិទស្ទះ ទ្រព្យសម្បត្តិត្រូវបានបំផ្លាញ និងដំណើរការផលិតកម្មនៅក្នុងវិស័យនេះត្រូវបានរំខាន។ គួររំលឹកថា វិស័យកាត់ដេរនេះផ្តល់ការងារដល់មនុស្សជាង ៤ លាននាក់ នៅក្នុងប្រទេសដែលមានប្រជាជនប្រមាណ ១៧៥ លាននាក់។

Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur DAP News Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)