← Retour à la une
Asie · Actualité générale · DAP News

ដួលរលំអគារកម្ពស់ ៣ជាន់ នៅទីក្រុង New York សហរដ្ឋអាមេរិក បណ្តាលឱ្យស្លាប់មនុស្ស ២នាក់ និងរបួស ១៧នាក់ ខណៈប្រតិបត្តិការ ជួយសង្គ្រោះនៅតែបន្ត

Publié par DAP News · Cambodge il y a 16 min
ដួលរលំអគារកម្ពស់ ៣ជាន់ នៅទីក្រុង New York សហរដ្ឋអាមេរិក បណ្តាលឱ្យស្លាប់មនុស្ស ២នាក់ និងរបួស ១៧នាក់ ខណៈប្រតិបត្តិការ ជួយសង្គ្រោះនៅតែបន្ត
DAP News

Résumé détaillé

បរទេស៖ យោងតាមក្រសួងពន្លត់អគ្គិភ័យនៃទីក្រុង New York បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២ នាក់បានស្លាប់ និង ១៧ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលអគារមួយកម្ពស់ ៣…

បរទេស៖ យោងតាមក្រសួងពន្លត់អគ្គិភ័យនៃទីក្រុង New York បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២ នាក់បានស្លាប់ និង ១៧ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលអគារមួយកម្ពស់ ៣ ជាន់បានរលំចូលទៅក្នុងទីតាំងសាងសង់មួយនៅជាប់នោះ ក្នុងតំបន់ Brooklyn ទីក្រុង New York កាលពីថ្ងៃពុធ។ មនុស្ស ៤ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ប្រតិបត្តិការសង្គ្រោះទ្រង់ទ្រាយធំមួយកំពុងដំណើរការ ដោយក្រុមអ្នកពន្លត់អគ្គិភ័យកំពុងស្វែងរកជនរងគ្រោះបន្ថែមទៀត ដែលគេជឿថា អាចជាប់នៅក្រោមគំនរបាក់បែក។

យោងតាមស្ថានីយទូរទស្សន៍ WNBC គឺហេតុការណ៍ដួលរលំនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៤ រសៀល នៅជិតផ្លូវប្រសព្វរវាងមហាវិថី Bedford និង Flatbush ក្នុងតំបន់ Brooklyn។

សូមជម្រាបថា អគារកម្ពស់ ៣ ជាន់នោះ មានហាងលក់ទំនិញនៅជាន់ផ្ទាល់ដី និងមានអាផាតមិននៅជាន់ខាងលើ បានដួលរលំចូលទៅក្នុងទីតាំងសាងសង់មួយនៅជាប់នោះ ដែលជាកន្លែងដែលធ្លាប់មានអគារកម្ពស់ ១ ជាន់មួយត្រូវបានរុះរើចេញ។ នៅទីតាំងនោះ គេគ្រោងនឹងសាងសង់អគារលំនៅឋាន និងពាណិជ្ជកម្មកម្ពស់ ៩ ជាន់ ដែលរួមមានអាផាតមិនចំនួន ៦៤ យូនីត ហាងលក់គ្រឿងទេស និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយ។ប្រែសម្រួលៈ តុលា

Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur DAP News Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)