← 返回首页
亚洲 · 综合新闻 · DAP News

ព្រឹត្តិការណ៍វប្បធម៌ «ដើរអានចិន-កម្ពុជា» ត្រូវបានរៀបចំឡើងនៅកម្ពុជា ជួយជំរុញការផ្លាស់ប្តូរវប្បធម៌ ចិន-កម្ពុជា ឱ្យមានគុណភាពខ្ពស់

来源:DAP News · 柬埔寨 43 分钟前
ព្រឹត្តិការណ៍វប្បធម៌ «ដើរអានចិន-កម្ពុជា» ត្រូវបានរៀបចំឡើងនៅកម្ពុជា ជួយជំរុញការផ្លាស់ប្តូរវប្បធម៌ ចិន-កម្ពុជា ឱ្យមានគុណភាពខ្ពស់
DAP News

详细摘要

👁Views: 2Tag:BusinesschinaCommerceeconomyglobalGovernmentPoliticsUnited StatesDAP News Telegramចូលរួមជាមួយ Telegram ChannelJoin Channelភ្នំពេញ៖ កម្មវិធីផ្លាស់ប្តូរវប្បធម៍ រវាងប្រទេសកម្ពុជានិងចិន ជាច្រើននៃព្រឹត្តិការណ៍វប្បធម៍«ដើរអានចិន-កម្ពុជា» លើកទី២ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប នៃប្រទេសកម្ពុជា។ កម្មវិធីផ្លាស់ប្តូរវប្បធម៍ជាច្រើននេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា…

ភ្នំពេញ៖ កម្មវិធីផ្លាស់ប្តូរវប្បធម៍ រវាងប្រទេសកម្ពុជានិងចិន ជាច្រើននៃព្រឹត្តិការណ៍វប្បធម៍«ដើរអានចិន-កម្ពុជា» លើកទី២ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប នៃប្រទេសកម្ពុជា។

កម្មវិធីផ្លាស់ប្តូរវប្បធម៍ជាច្រើននេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ដែលរៀបចំដោយក្រុមហ៊ុន China Intercontinental Press & Media Co., Ltd. រួមមាន៖ វេទិកាវិទ្យាសាស្ត្រស្តីពីទំនាក់ទំនងកម្ពុជា-ចិនឆ្នាំ២០២៦ ការសម្តែងសិល្បៈវប្បធម៌«អនុស្សាវរីយ៍នៃអរិយធម៌» ផ្សារវប្បធម៌ចិន-កម្ពុជា «គ្រាប់ពូជនៃអរិយធម៌» និងការផ្លាស់ប្តូររវាងយុវជនចិន-កម្ពុជាតាមរយៈកម្មវិធីសន្ទនាតាមសំបុត្រ ជាដើម ដែលត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីបង្កើតជាស្ពានផ្សារភ្ជាប់ ចិត្តរវាងប្រជាជនចិន និងកម្ពុជាតាមរយៈការអនុវត្តវប្បធម៌ចម្រុះ។

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ វេទិកាវិទ្យាសាស្ត្រស្តីពីទំនាក់ទំនង​ កម្ពុជា-ចិន ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងដោយជោគជ័យ នៅរាជបណ្ឌិត្យសភានៃប្រទេសកម្ពុជា។

វេទិកានេះសហការរៀបចំ ដោយរាជបណ្ឌិត្យសភាកម្ពុជា ក្រុមហ៊ុនChina Intercontinental Press & Media Co., Ltd. និងសាកលវិទ្យាល័យជីវជាំង និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកានេះ បានរៀបចំកិច្ចសន្ទនាចំនួនពីរវគ្គ ដោយមានប្រធានបទ «ពង្រឹងសេដ្ឋកិច្ចពាណិជ្ជកម្ម សហការឈ្នះ-ឈ្នះ» និង «បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក រួមគ្នាជំរុញស្ថិរភាព»។ អ្នកជំនាញ និងអ្នកសិក្សាក្នុងវិស័យពាក់ព័ន្ធបានពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទដូចជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា ការកសាងការជឿទុកចិត្តគ្នាទៅវិញ ទៅមកផ្នែកយុទ្ធសាស្ត្រ ការអនុវត្តគំនិតផ្តួចផ្តើមសកលទាំងបួន និងការកសាងសហគមន៍រួមវាសនាចិន-កម្ពុជា ព្រម ទាំងបានផ្តល់យោបល់ និងអនុសាសន៍សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ…

វេទិកានេះបានអញ្ជើញវាគ្មិនកិត្តិយសជាច្រើនរូប ដូចជាបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក Guan Hong អនុប្រធានក្រុមហ៊ុនChina Intercontinental Press & Media Co., Ltd.និងលោក Wang Yang នាយកសាកលវិទ្យាល័យជីវជាំង ក្នុងការថ្លែងសុន្ទរកថា ដោយមានការចូលរួមពី លោក ឈិន ឆុង អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ តំណាងមកពីវិស័យរដ្ឋាភិបាល ធនាគារខួរក្បាល (Think Tank) វិស័យអប់រំ និងសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា ព្រមទាំង គ្រូ…

ប…

文章开头,摘自DAP News。如需阅读全文,请前往媒体网站。

在 DAP News 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)