កម្មករ ៣ នាក់បានស្លាប់ នៅរោងចក្រផលិតគ្រឿងបន្លាស់ iPhone របស់ក្រុមហ៊ុន Tata ក្នុងប្រទេសឥណ្ឌា

Résumé détaillé
បរទេស ៖ កម្មករជាប់កិច្ចសន្យាចំនួន ៣ នាក់បានស្លាប់នៅរោងចក្រ Tata Electronics មួយកន្លែង ដែលផលិតគ្រឿង បន្លាស់សម្រាប់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងរដ្ឋ Tamil Nadu…
បរទេស ៖ កម្មករជាប់កិច្ចសន្យាចំនួន ៣ នាក់បានស្លាប់នៅរោងចក្រ Tata Electronics មួយកន្លែង ដែលផលិតគ្រឿង បន្លាស់សម្រាប់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះគឺជាហេតុការណ៍ចុងក្រោយបំផុតនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ ដែលប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកមួយនេះ នៅក្នុងមូលដ្ឋានផលិតកម្មដ៏សំខាន់បំផុតរបស់ខ្លួន បន្ទាប់ពីប្រទេសចិន។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ថា មន្ត្រីរដ្ឋ និងប្រភពព័ត៌មានចំនួន ២ នាក់ដែលដឹងរឿងនេះដោយផ្ទាល់ បានឱ្យដឹងថា ក្រុមហ៊ុន Apple ក្រុមហ៊ុន Tata និងអាជ្ញាធររដ្ឋ នឹងធ្វើការស៊ើបអង្កេតលើករណីស្លាប់ទាំងនេះ ដែលបានកើតឡើងកាលពីយប់ថ្ងៃចន្ទ។
ផ្នែកគ្រឿងអេឡិចត្រូនិករបស់ក្រុមហ៊ុន Tata Group ទទួលខុសត្រូវលើការដំឡើងទូរស័ព្ទ iPhone ប្រហែល ៤០% នៅក្នុងប្រទេសឥណ្ឌា ខណៈដែលក្រុមហ៊ុន Foxconn ទទួលខុសត្រូវលើផ្នែកដែលនៅសល់។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុន Tata បានជួបប្រទះបញ្ហាប្រឈមជាច្រើន ដោយប្រតិបត្តិការផលិតទូរស័ព្ទ iPhone របស់ខ្លួនត្រូវបានរងផលប៉ះពាល់ពីការវាយប្រហារដោយមេរោគជំរិតទារប្រាក់ (ransomware) និងក្តីបារម្ភអំពីការបំពុលទឹក។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែល Apple ពង្រីកការផលិតទៅក្រៅប្រទេសចិន ប្រទេសឥណ្ឌាបានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់មួយ ដែលបច្ចុប្បន្នផលិតទូរស័ព្ទ iPhone ប្រហែល ២៥% នៃចំនួនសរុបនៅទូទាំងពិភពលោក។
លោក Dinesh Kumar មន្ត្រីប្រចាំស្រុកមួយរូប បានឱ្យដឹងថា កម្មករជាប់កិច្ចសន្យាទាំង ៣ នាក់នោះ បានស្លាប់ក្នុងអំឡុងពេលបំពេញការងារថែទាំនៅឯរោងចក្រប្រព្រឹត្តកម្មទឹកសំណល់ ក្នុងរោងចក្រដែលស្ថិតនៅតំបន់ Hosur នៃរដ្ឋ Tamil Nadu នោះ។
Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)




