កប៉ាល់ដឹកប្រេង មួយគ្រឿង លិចក្នុងឈូងសមុទ្រថៃ, នាវិក ៦នាក់ កំពុងបាត់ខ្លួន

Résumé détaillé
កប៉ាល់ដឹកប្រេងមួយគ្រឿង បានលិចក្នុងឈូងសមុទ្រថៃ បណ្តាលឱ្យបាត់ខ្លួននាវិក ចំនួន ៦នាក់ ខណៈប្រតិបត្តិការស្វែងរក កំពុងធ្វើឡើង។ The post កប៉ាល់ដឹកប្រេង មួយគ្រឿង លិចក្នុងឈូងសមុទ្រថៃ, នាវិក…
កប៉ាល់ដឹកប្រេងមួយគ្រឿង បានលិចក្នុងឈូងសមុទ្រថៃ បណ្តាលឱ្យបាត់ខ្លួននាវិក ចំនួន ៦នាក់ ខណៈប្រតិបត្តិការស្វែងរក កំពុងធ្វើឡើង។
តាមការផ្សាយរបស់ Pattaya News, ហេតុការណ៍នេះ កើតឡើងនាវេលាម៉ោង ៩:០០នាទីព្រឹក ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយកប៉ាល់ឈ្មោះ Venus 14 បានលិចនៅចម្ងាយ ប្រហែល ៥០គីឡូម៉ែត្រ ពីត្រង់ចំណុចផ្លូវចូលទៅកាន់មូលដ្ឋានជើងទឹក Sattahip។
សេចក្តីរាយការណ៍បានឱ្យដឹងថា កងទ័ពជើងទឹកថៃ បានបញ្ជូនទូកល្បាត Tor.113 និងយន្តហោះយកការណ៍មួយគ្រឿង ដើម្បីស្វែងរក និងជួយសង្គ្រោះនាវិក ហើយក៏បញ្ជាឱ្យនាវា HTMS Pan Yi និងឧទ្ធម្ភាគចក្រមួយគ្រឿងទៀត ប្រុងជើងការចាំធ្វើប្រតិបត្តិការផងដែរ ក្នុងករណីចាំបាច់។
មកទល់ពេលនេះ នាវិកទាំង៦ មិនទាន់រកឃើញនៅឡើយទេ ខណៈមូលហេតុនៃការលិចកប៉ាល់នេះ ក៏មិនទាន់ត្រូវបានគេបញ្ជាក់ឱ្យដឹងដែរ៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)