← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

ថៃស្នើចិនជំរុញពាណិជ្ជកម្ម និងការវិនិយោគ ខណៈពន្លឿនគម្រោងផ្លូវដែកតភ្ជាប់ប្រទេសទាំង២

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 13 min
ថៃស្នើចិនជំរុញពាណិជ្ជកម្ម និងការវិនិយោគ ខណៈពន្លឿនគម្រោងផ្លូវដែកតភ្ជាប់ប្រទេសទាំង២
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានស្នើឱ្យប្រទេសចិនពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគជាមួយថៃ The post ថៃស្នើចិនជំរុញពាណិជ្ជកម្ម និងការវិនិយោគ…

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានស្នើឱ្យប្រទេសចិនពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគជាមួយថៃ ​ខណៈជំរុញគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ប្រទេសទាំង២ ដោយកំណត់គោលដៅបើកដំណើរការដំណាក់កាលទី១ នៅឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃសៅរ៍។

ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាធុរកិច្ចរវាងលោក អានុទីន និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង នៅ​ទីក្រុងបាងកក ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និងអ្នកជំនួញជាង ២០០ នាក់ មកពីប្រទេសទាំង២ អំឡុងទស្សនកិច្ចផ្លូវការរបស់លោក លី នៅប្រទេសថៃ។

ក្នុងជំនួបនោះ លោក អានុទីន បានស្នើឱ្យប្រទេសទាំង ២ លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មពីការផ្លាស់ប្ដូរទំនិញធម្មតា ទៅជាភាពជាដៃគូដែលមានការរៀបចំផែនការ និងវិនិយោគរួម ដើម្បីបង្កើតឱកាសធុរកិច្ច និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន។ ជាពិសេស លោកបានជំរុញឱ្យភាគីទាំង២ ពន្លឿនការដាក់ឱ្យអនុវត្តពិធីសារធ្វើឱ្យប្រសើរឡើងនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA 3.0)។

ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធវិញ លោក អានុទីន បានបញ្ជាក់ថា រដ្ឋាភិបាលថៃមានគោលដៅបញ្ចប់ការសាងសង់ និងបើកដំណើរការផ្លូវដែកល្បឿនលឿនចិន-ថៃ ដំណាក់កាលទី១ នៅឆ្នាំ២០៣០ ខណៈដំណាក់កាលទី២ នឹងត្រូវបន្តរៀបចំ ដើម្បីពង្រីកការតភ្ជាប់រវាងថៃ ឡាវ និងចិន។ គម្រោងនេះត្រូវបានរំពឹងថានឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។

នាយករដ្ឋមន្រ្តីថៃដដែល​ បានលើកឡើងពីគោលដៅរបស់ប្រទេសក្នុងការក្លាយជាមូលដ្ឋានវិនិយោគសម្រាប់ក្រុមហ៊ុនចិន ដែលចង់ពង្រីកទីផ្សារទៅកាន់តំបន់អាស៊ាន ដោយ​យល់ថា ទីតាំងភូមិសាស្ត្ររបស់ថៃអាចជួយតភ្ជាប់ទីផ្សារចិនជាមួយអាស៊ាន និងទីផ្សារអន្តរជាតិ។

ជាមួយគ្នានោះ លោក អានុទីន បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនបង្កើនការវិនិយោគនៅថៃ ដោយបង្ហាញថា ក្នុងរយៈពេល ៩ ខែដើ​មឆ្នាំ២០២៦ ក្រុមហ៊ុនចិនបានដាក់ពាក្យស្នើសុំការលើកទឹកចិត្តវិនិយោគជិត ៥០០ គម្រោង ដែលជាចំនួនខ្ពស់ជាងប្រទេសដទៃ និងស្មើនឹងជាង ១/៣​ នៃគម្រោង​វិនិយោគបរទេសសរុប។

វិស័យដែលថៃចង់ទាក់ទាញការវិនិយោគ និងបង្កើនកិច្ចសហការជាមួយចិន រួមមានរថយន្តអគ្គិសនី កសិកម្ម និងឧស្សាហកម្មម្ហូបអាហារ។ ចំពោះវិស័យរថយន្តអគ្គិសនី លោក អនុទីន ចង់ឱ្យក្រុមហ៊ុនផលិតរថយន្តចិនដែលមានមូលដ្ឋានផលិតកម្មនៅថៃ បង្កើនការប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក ដើម្បីជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងលើកកម្ពស់សមត្ថភាពផលិតសម្រាប់ការនាំចេញ។

ចំណែកក្នុង​វិស័យកសិកម្ម…

ដោយឡែក…

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)