អាល្លឺម៉ង់ លេងធម៌ក្តៅគំរាមប្រើសិទ្ធិ «វេតូ» ខ្ទប់លុយ EU បើមិនព្រមជួយចេញលុយជួយ អ៊ុយក្រែន

Résumé détaillé
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានចេញមុខព្រមានក្តែងៗថា នឹងប្រើសិទ្ធិវេតូ (Veto) ខ្ទ... The post អាល្លឺម៉ង់ លេងធម៌ក្តៅគំរាមប្រើសិទ្ធិ «វេតូ» ខ្ទប់លុយ EU…
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានចេញមុខព្រមានក្តែងៗថា នឹងប្រើសិទ្ធិវេតូ (Veto) ខ្ទប់កញ្ចប់ថវិការបស់សហភាពអឺរ៉ុប (EU) សម្រាប់រយៈពេល ៧ឆ្នាំខាងមុខ បើបណ្តាប្រទេសជាសមាជិកទាំងអស់ មិនព្រមរួមគ្នាចេញលុយជួយផ្នែកហិរញ្ញវត្ថុដល់អ៊ុយក្រែន នៅឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់ទៀតនោះទេ។
យោងតាម Financial Times (FT) ចុះផ្សាយបន្តដោយ kyivpost កាលពីថ្ងៃទី៩ ខែវិច្ឆិកា នៅក្នុងខ្លឹមសារលិខិតផ្លូវការផ្ញើជូនប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa លោក Merz បានដាក់លក្ខខណ្ឌដាច់ខាតថា ទីក្រុងប៊ែឡាំង នឹងផ្តល់ការគាំទ្រលើកញ្ចប់ថវិការបស់ប្លុកអឺរ៉ុប សម្រាប់អាណត្តិឆ្នាំ២០២៨-២០៣៤ លុះត្រាតែមានការប្តេជ្ញាចិត្តរួមគ្នាពីគ្រប់រដ្ឋសមាជិកទាំងអស់ ដោយគ្មានការលើកលែងក្នុងការបន្តបោះទុនចិញ្ចឹមសង្គ្រាមឱ្យអ៊ុយក្រែន។
មេដឹកនាំអាល្លឺម៉ង់រូបនេះ បានគូសបញ្ជាក់នៅក្នុងលិខិតថា៖ «ការប្តេជ្ញាចិត្តរួមគ្នា ពីយើងទាំងអស់គ្នា ដោយគ្មានការលើកលែង សុទ្ធតែត្រូវរួមចំណែកដោយយុត្តិធម៌ ដើម្បីបំពេញឱនភាពហិរញ្ញវត្ថុរបស់អ៊ុយក្រែន និងជារឿងដាច់ខាតដែលត្រូវតែធ្វើ មុននឹងឈានទៅដល់ការជជែកដេញដោលបន្ថែមទៀតអំពីកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ»។
បច្ចុប្បន្ន ប្រទេសអ៊ុយក្រែន កំពុងប្រឈមមុខនឹងកង្វះខាតហិរញ្ញវត្ថុបន្ថែមយ៉ាងហោចណាស់ ៧០ពាន់លានអឺរ៉ូ (ប្រហែល ៧៨ពាន់លានដុល្លារ) នៅឆ្នាំ២០២៧ ខាងមុខ ដោយសារតែភ្លើងសង្គ្រាមឈ្លានពានដ៏រ៉ាំរ៉ៃរបស់រុស្ស៊ី បានធ្វើឱ្យតម្រូវការខាងយោធា និងកញ្ចប់ថវិកាជាតិរបស់ទីក្រុងកៀវ ហក់ឡើងខ្ពស់ខ្លាំង។
ហេតុនេះហើយ ទើបលោក Merz ទាមទារឱ្យមានដំណោះស្រាយរួមមួយ ដែលមានការគាំទ្រពីគ្រប់រដ្ឋសមាជិក ដើម្បីផ្តល់ហិរញ្ញប្បទានរយៈពេលវែងដ៏គួរឱ្យទុកចិត្តចាប់ពីឆ្នាំ២០២៨ ទៅ រួមទាំងការទូទាត់ការប្រាក់លើបំណុលចាស់ៗ ដែលពាក់ព័ន្ធនឹងអ៊ុយក្រែនផងដែរ។ សេចក្តីព្រាងសំណើរបស់គណៈកម្មការអឺរ៉ុប សម្រាប់ឆ្នាំ២០២៨-២០៣៤ មានគម្រោងកៀរគរថវិការហូតដល់ ១០០ពាន់លានអឺរ៉ូសម្រាប់ជួយអ៊ុយក្រែន ប៉ុន្តែវានៅតែស្ថិតក្រោមការជជែកដេញដោលនៅឡើយ។
ការព្រមានលេងធម៌ក្តៅរបស់អាល្លឺម៉ង់ គឺធ្វើឡើងដើម្បីវាយប្រហារចំៗទៅលើប្រទេសសមាជិកមួយចំនួននៅអឺរ៉ុបខាងកើត នាំមុខដោយហុងគ្រី (ក្រោមការដឹកនាំរបស់លោក Viktor Orbán) និងស្លូវ៉ាគី (ក្រោមការដឹកនាំរបស់លោក Robert Fico)។
មេដឹកនាំនៃប្រទេសទាំងនេះតែងតែបង្ហាញជំហរប្រឆាំងនឹងការផ្តល់ជំនួយយោធា ឬកម្ចីបន្ថែមទៅឱ្យទីក្រុងកៀវ ដោយពួកគេយល់ថាការធ្វើបែបនេះគឺជារុញទូកបណ្តោយទឹក…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)




