ពលរដ្ឋកម្ពុជាប្រមាណ៥ពាន់នាក់ស្លាប់ដោយជំងឺទឹកនោមផ្អែមក្នុងមួយឆ្នាំ

Résumé détaillé
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានឱ្យដឹងថាគិតមកដល់បច្ចុប្បន្នមានពលរដ្ឋប្រមាណ៧២៣ ០០០នាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម និងអាចកើនឡើងដល់ ១,២លាននាក់នៅឆ្នាំ២០៥០។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានឱ្យដឹងថាគិតមកដល់បច្ចុប្បន្នមានពលរដ្ឋប្រមាណ៧២៣ ០០០នាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម និងអាចកើនឡើងដល់ ១,២លាននាក់នៅឆ្នាំ២០៥០។ លោកក៏បានឱ្យដឹងផងដែរចំនួនអ្នកស្លាប់នៅកម្ពុជាដោយសារជំងឺទឹកនោមផ្អែមពេលបច្ចុប្បន្នមានប្រមាណ ៥ពាន់នាក់ក្នុងមួយឆ្នាំ។
លើកឡើងក្នុងសិក្ខាសាលា «អន្តរាគមន៍ឆាប់រហ័ស ក្នុងការបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម» ដែលរៀបចំដោយសភាជាតិ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ឈាង រ៉ា មានប្រសាសន៍ថា ជំងឺទឹកនោមផ្អែមត្រូវបានកំណត់ជាអទិភាពមួយក្នុងគោលនយោបាយសុខាភិបាលកម្ពុជា។ យ៉ាងណាក្ដីបើតាមទិន្និន័យដែលក្រសួងទទួលបានគឺចំនួនអ្នកកើតជំងឺនេះកើនឡើងជាបន្តបន្ទាប់ដែលត្រូវមានវិធានការជាចាំបាច់ដើម្បីគាំទ្រដល់សុខភាពប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថាក្នុងចំណោមជំងឺមិនឆ្លងទាំងអស់ជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមបានបង្កឱ្យមានមរណភាពខ្ពស់ជាងគេ ហើយពលរដ្ឋកម្ពុជា១ក្នុងចំណោម៤នាក់ បានស្លាប់មុនអាយុ៧០ឆ្នាំដោយសារជំងឺទាំងនេះ។
លោកបានបញ្ជាក់ផងដែរថា៖ «ក្នុងចំណោមជំងឺមិនឆ្លងសំខាន់ៗចំនួន៥ ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលមានកើនឡើងខ្លាំងបំផុតនាពេលថ្មីៗនេះ ហើយបង្កឱ្យមានមរណភាព ប្រមាណ ៥ ០០០នាក់ ក្នុងមួយឆ្នាំ ស្មើនឺងអត្រា ៦,៣%នៃចំនួនស្លាប់សរុប»។
បើតាមលោក ឈាង រ៉ា បច្ចុប្បន្នកម្ពុជាមានមណ្ឌលសុខភាពចំនួន ១ ៣១០ កន្លែង និងមន្ទីរពេទ្យបង្អែកស្រុក ខេត្ត ចំនួន ១២៤ កំពុងផ្ដល់សេវាពិនិត្យរកជំងឺ ការថែទាំ និងការគ្រប់គ្រងជំងឺទឹកនោមផ្អែម ព្រមទាំងជំងឺលើសម្ពាធឈាម។ លោកបានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយ បង្ការ និងលើកកម្ពស់ការទទួលខុសត្រូវក្នុងសង្គមទាំងមូលដើម្បីបង្ការជំងឺទឹកនោមផ្អែម៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)