ដើមចំប៉ី មានអាយុកាលប្រមាណជា ៣០ ឆ្នាំ ងាប់ជាច្រើនដើមនៅក្នុងក្រុងក្រចេះ

Résumé détaillé
ដើមចំប៉ី ដែលមានអាយុកាលប្រមាណជា ៣០ឆ្នាំ ស្ថិតនៅតាមសួនពុះចែកទ្រូងផ្លូវ The post ដើមចំប៉ី មានអាយុកាលប្រមាណជា ៣០ ឆ្នាំ ងាប់ជាច្រើនដើមនៅក្នុងក្រុងក្រចេះ appeared first on Kampuchea…
ដើមចំប៉ី ដែលមានអាយុកាលប្រមាណជា ៣០ឆ្នាំ ស្ថិតនៅតាមសួនពុះចែកទ្រូងផ្លូវ មហាវិថីសម្តេចតេជោ ហ៊ុន សែន ក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ (មុខសាលាក្រុងក្រចេះ) ធ្លាប់តែជាម្លប់ និងមានផ្ការីកស្ទើតែពេញមួយឆ្នាំ មានក្លិនក្រអូប និងជួយលើកកម្ពស់សោភណ្ឌភាពខេត្ត ឥឡូវបានងាប់អស់ស្ទើរតែទាំងស្រុង។
តាមការឲ្យដឹងពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ក្នុងកំឡុងឆ្នាំ១៩៩០ ពួកគាត់បានឃើញដើមចំប៉ីធំៗ បើគិតមកដល់បច្ចុប្បន្ននេះ អាចមានអាយុកាលចន្លោះពី ២៥ឆ្នាំ ទៅ ៣០ឆ្នាំ និងមានចេញផ្កាស្ទើរតែពេញមួយឆ្នាំ ប៉ុន្តែវារីកផ្កាយ៉ាងខ្លាំងក្លា និងស្អាតបំផុតនៅក្នុងអំឡុងខែប្រាំង និងដើមរដូវវស្សា ពោលគឺចាប់ពី ខែមីនា រហូតដល់ ខែតុលា។ ប៉ុន្តែឥឡូវ ដើមចំប៉ី ទាំងនេះ បានងាប់ស្ទើរអស់ទាំងស្រុង បន្ទាប់ពីការស្ថាបនាជួសជុលផ្លូវមហាវិថីសម្តេចតេជោ។
លោក ឈឺន រឹទ្ធ ចៅសង្កាត់អូរឫស្សី បានឲ្យដឹងថា ដើមចំប៉ីនេះ អភិបាលខេត្តបានពិភាក្សាជាមួយក្រុមហ៊ុនសៀងហៃ ដែលជាក្រុមហ៊ុនទទួលគម្រោងធ្វើផ្លូវខាងលើ ដើម្បីរក្សាទុកដើមចំប៉ីទាំងនេះ ព្រោះជាកេរ្តិដំណែល ជាដើមផ្កាមានអាយុច្រើនឆ្នាំ និងជាការរក្សាទុកនូវសោភាពក្នុងក្រចេះ ប៉ុន្តែដល់ពេលក្រុមហ៊ុនធ្វើផ្លូវចាក់ដីទៅ មិនដឹងជាយ៉ាងម៉េចទើបដើមចំប៉ីក្លាយជាងាប់បែបនេះ។
បើពិនិត្យតាមជាក់ស្ដែង លោកអភិបាលខេត្តនឹងជម្រុញឲ្យខាងក្រុមហ៊ុនទទួលខុសត្រូវក្នុងកំឡុងនៃការគ្រប់គ្រងរយៈពេល ២ឆ្នាំនេះ។ ហើយត្រូវដាំជុសឡើងវិញ ប៉ុន្តែមិនទាន់ដឹងច្បាស់ទេថា ត្រូវដាំដើមចំប៉ី ឬដាំដើមអ្វីផ្សេងជំនួសឡើងវិញឬក៏យ៉ាងណា។
ដើមចំប៉ី មានលក្ខណៈនៃការចេញផ្កាទៅតាមអាកាសធាតុ ទាំងរដូវប្រាំង និងវស្សា។ នារដូវក្តៅ (ចន្លោះខែមីនា – ឧសភា): ជាពេលវេលាដែលផ្កាចំប៉ីរីកបានល្អបំផុត និងមានក្លិនក្រអូបឈ្ងុយ ដោយសារវាជារុក្ខជាតិចូលចិត្តពន្លឺថ្ងៃខ្លាំង។ នារដូវវស្សា (ចន្លោះខែមិថុនា – តុលា) វានៅតែបន្តចេញផ្កាជាបន្តបន្ទាប់ឱ្យតែទទួលបានពន្លឺថ្ងៃគ្រប់គ្រាន់។ ហើយនៅរដូវរងា (ចន្លោះខែវិច្ឆិកា – កុម្ភៈ): ការចេញផ្ការបស់វាអាចនឹងថយចុះ ឬផ្អាក ដោយសារដើមចំប៉ីខ្លះអាចជម្រុះស្លឹកក្នុងអំឡុងខែត្រជាក់ទាំងនេះ។
ដោយឡែក ចំពោះបញ្ហាកូនឈើចម្រុះដែលទើបតែដាំ ក្រៀមស្វិត និងងាប់នោះ ចៅសង្កាត់អូរឫស្សី បានបញ្ជាក់ថា លោកបានទាក់ទងទៅក្រុមហ៊ុនចិន ដែលអនុវត្តន៍គម្រោងសាងសងផ្លូវនេះរួចហើយ ខាងក្រុមហ៊ុន ក៏បានឲ្យដឹងដែរថា នឹងដាំដុះឡើងវិញ ចាប់ពីរង្វង់ព្រាបសរ ដល់រង្វង់មូលខ្លាស្ទុះ ដោយសារសួននេះ (សួនពុះចែកទ្រូងផ្លូវ)…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)




