អង់គ្លេស ប្រាប់ទាហានបម្រុង ១០ម៉ឺននាក់ ឱ្យត្រៀមខ្លួន សម្រាប់សង្គ្រាម

Résumé détaillé
ស្របពេលស្ថានការណ៍ភូមិសាស្រ្តពិភពលោក កាន់តែឡើងកម្តៅ និងតានតឹងខ្លាំង ជាពិសេសហានិភ័យផ្ទុះជម្លោះធំ ពេលនេះ ចក្រភពអង់គ្លេស The post អង់គ្លេស ប្រាប់ទាហានបម្រុង ១០ម៉ឺននាក់ ឱ្យត្រៀមខ្លួន…
ស្របពេលស្ថានការណ៍ភូមិសាស្រ្តពិភពលោក កាន់តែឡើងកម្តៅ និងតានតឹងខ្លាំង ជាពិសេសហានិភ័យផ្ទុះជម្លោះធំ ពេលនេះ ចក្រភពអង់គ្លេស បានជូនដំណឹងដល់ទាហានបម្រុងចំនួន ១០ម៉ឺននាក់ ឱ្យត្រៀមខ្លួន ចូលច្បាំងក្នុងសង្គ្រាម។
តាមការផ្សាយរបស់ Daily Express កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ទាហានទាំងនោះ គឺសុទ្ធសឹងជាអតីតយុទ្ធជន ប៉ុន្តែត្រូវបានគេប្រាប់ ឱ្យត្រៀមលក្ខណៈ សម្រាប់ការកោះហៅក្នុងពេលចាំបាច់។
ក្នុងការត្រៀមលក្ខណៈនោះ ទ័ពបម្រុងទាំង ១០ម៉ឺននាក់ នឹងត្រូវធ្វើបច្ចុប្បន្នភាពបណ្តាញទាក់ទង ហើយបង្កើនសមត្ថភាព ខណៈពួកគេក៏អាចនឹងត្រូវអញ្ជើញ ឱ្យចូលរួមក្នុងសមយុទ្ធរបស់អង្គការណាតូ ផងដែរ ជាពិសេសលំហាត់យោធា Steadfast Defender ដើមឆ្នាំ២០២៧ ដើម្បីពង្រឹងជំនាញ។
ជុំវិញរឿងនេះ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Wes Streeting បានប្រាប់ទូរទស្សន៍ Sky News ថា៖ «វិធានការនេះគឺជា ការប្រុងប្រយ័ត្នដ៏សមហេតុផល និងចាំបាច់ នៅក្នុងបរិយាកាសដែលមានការគំរាមកំហែងខ្លាំងឡើងៗ ជាពិសេស ចំពោះអ្វីដែលរុស្ស៊ីកំពុងធ្វើនៅក្នុងទ្វីបអឺរ៉ុប»។
ក្រសួងការពារជាតិអង់គ្លេស បានផ្ញើលិខិតទៅកាន់អតីតយុទ្ធជនទាំងនេះ ជាលើកដំបូងចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក។ តាមរយៈសេចក្តីព្រាងច្បាប់ កងកម្លាំងប្រដាប់អាវុធ អង់គ្លេស គ្រោងបង្កើនអាយុកំណត់ នៃការកោះហៅអតីតយុទ្ធជនបម្រុងពី ៥៥ ឆ្នាំ ដល់ ៦៥ ឆ្នាំ ព្រមទាំងផ្តល់សិទ្ធិដល់រដ្ឋមន្ត្រីការពារជាតិ ក្នុងការកោះហៅកម្លាំង នៅពេលមានការត្រៀមប្រតិបត្តិការសឹក ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមសម្តីលោក Streeting, វិធានការនេះ មិនមែនមានន័យថា សង្គ្រាមនឹងផ្ទុះឡើងក្នុងពេលឆាប់ៗ នោះទេ។
រឿងនេះកើតឡើងបន្ទាប់ពី អង់គ្លេស ដាក់ចេញនូវយុទ្ធសាស្រ្ត ត្រៀមខ្លួនសម្រាប់គ្រាអាសន្នជាតិ ឱ្យប្រជាជនត្រៀមសម្រាប់សង្គ្រាមរយៈពេល ១ ០០០ ថ្ងៃ ខណៈមានការព្រមានថា ត្រឹមឆ្នាំ ២០៣០ អាចនឹងមានប្រទេស មកវាយប្រហារអង់គ្លេស ជាក់ជាមិនខានឡើយ។
ប្រជាជនអង់គ្លេសទាំងអស់ ត្រូវបានប្រាប់ឱ្យត្រៀមស្តុកទឹកបរិភោគច្រកដបចំនួន ៩លីត្រ និងអាហារសម្រាប់រយៈពេល ៣ថ្ងៃ ដើម្បីធានាថា ពួកគេអាចរស់រានមានជីវិតបាន ក្នុងករណីគ្រាអាសន្នអាកាសធាតុ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Cyber) ឬការអាសន្នផ្សេងទៀត។
ចំណែកឪពុកម្តាយដែលមានទារក ត្រូវបានណែនាំឱ្យរក្សាទុកនូវគ្រឿងផ្គត់ផ្គង់ផលិតផលចាំបាច់នានា ដូចជាភួយ ប្រអប់សង្គ្រោះបឋម ចង្កៀង ឬពិលជាមួយថ្ម៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)