← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

សិស្សវ័យក្មេងកម្ពុជា ១ក្រុម ឈ្នះមេដាយមាស ពីការប្រកួតបច្ចេកវិទ្យា World Techlympics 2026 នៅម៉ាឡេស៊ី

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 1 小时前
សិស្សវ័យក្មេងកម្ពុជា ១ក្រុម ឈ្នះមេដាយមាស ពីការប្រកួតបច្ចេកវិទ្យា World Techlympics 2026 នៅម៉ាឡេស៊ី
កម្ពុជាថ្មី Kampuchea Thmey

详细摘要

សិស្សានុសិស្សវ័យក្មេងកម្ពុជាមួយក្រុម មកពីសាលាអន្តរជាតិ Australian International School Phnom Penh (AISPP) The post សិស្សវ័យក្មេងកម្ពុជា ១ក្រុម ឈ្នះមេដាយមាស ពីការប្រកួតបច្ចេកវិទ្យា…

សិស្សានុសិស្សវ័យក្មេងកម្ពុជាមួយក្រុម មកពីសាលាអន្តរជាតិ Australian International School Phnom Penh (AISPP) ដណ្តើមបានមេដាយមាសក្នុងការប្រកួតបច្ចេកវិទ្យាលំដាប់សកល World Techlympics 2026 ដែលរៀបចំឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ សមិទ្ធផលនេះ ត្រូវបានសាលាចាត់ទុកថា ជាសមិទ្ធផលថ្មីមួយសម្រាប់សិស្សកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ។

យោងតាមសាររបស់សាលា បានឱ្យដឹងថា ការប្រកួត World Techlympics 2026 បានប្រមូលផ្តុំយុវជនវ័យក្មេងដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍មកពីជាង ៤០ប្រទេសជុំវិញពិភពលោក។ ក្នុងចំណោមអ្នកចូលរួមទាំងនោះ ក្រុមសិស្សកម្ពុជាមកពី AISPP បានបង្ហាញសមត្ថភាពរបស់ខ្លួន និងទទួលបានមេដាយមាស ដែលសាលាបញ្ជាក់ថា ជាលើកដំបូងសម្រាប់ក្រុមកម្ពុជាក្នុងការប្រកួតនេះ។

សាលា AISPP បានលើកឡើងថា សមិទ្ធផលនេះមិនមែនគ្រាន់តែជាជ័យជំនះរបស់សាលាមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពសម្រាប់កម្ពុជា និងជាសក្ខីភាពបង្ហាញពីសមត្ថភាពរបស់យុវជនជំនាន់ថ្មីរបស់ខ្មែរ ក្នុងការប្រកួតប្រជែងចំណេះដឹង និងបង្ហាញទេពកោសល្យនៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ សាលាបានបញ្ជាក់ថា ភាពជោគជ័យនេះកើតចេញពីការខិតខំប្រឹងប្រែង ការតាំងចិត្ត ភាពច្នៃប្រឌិត ការគិតពិចារណាបែបវិភាគ សាមគ្គីភាពក្នុងក្រុម និងការហ៊ានកំណត់គោលដៅខ្ពស់របស់សិស្សានុសិស្ស ដោយសាលាបានចាត់ទុកជាលទ្ធផលដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាក្នុងការបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកច្នៃប្រឌិត អ្នកដោះស្រាយបញ្ហា និងជាអ្នកដឹកនាំនាពេលអនាគត។

ជោគជ័យរបស់សិស្សកម្ពុជាទាំង ៥រូប ក៏ជាការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឱ្យបន្តសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងបង្ហាញថា យុវជនខ្មែរមានសមត្ថភាពចូលរួមប្រកួតប្រជែងនៅលើឆាកពិភពលោក៕

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)

推荐阅读