← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

តម្លៃមាស បន្តធ្លាក់ចុះ មុនពេលធនាគារកណ្ដាលអាមេរិក ត្រៀមដំឡើងអត្រាការប្រាក់

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 3 小时前
តម្លៃមាស បន្តធ្លាក់ចុះ មុនពេលធនាគារកណ្ដាលអាមេរិក ត្រៀមដំឡើងអត្រាការប្រាក់
កម្ពុជាថ្មី Kampuchea Thmey

详细摘要

ការដំឡើងអត្រាការប្រាក់ ធ្វើឱ្យប្រាក់ដុល្លារល្អ ហើយធ្វើឱ្យវិនិយោគិនជាច្រើន... The post តម្លៃមាស បន្តធ្លាក់ចុះ មុនពេលធនាគារកណ្ដាលអាមេរិក ត្រៀមដំឡើងអត្រាការប្រាក់ appeared first on…

តម្លៃហាងឆេងមាសបានធ្លាក់ចុះដល់ជាង ៤៦០០ ដុល្លារ ក្នុងមួយតម្លឹង គិតត្រឹមព្រឹកថ្ងៃអង្គារទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយសារតែសម្ពាធអតិផរណាកើនឡើង ដែលធ្វើឱ្យធនាគារកណ្ដាល​​​​សហរដ្ឋ​អាមេរិក ត្រៀមដំឡើងអត្រាការប្រាក់នៅខែធ្នូខាងមុខនេះ។

លោកឧកញ៉ា ចិន សំណាង ថៅកែហាងពេជ្រ CSNJ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃអង្គារនេះ ថា អត្រានៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកសឹងតែ ១០០% នៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៦​ខាងមុខ ដែលនឹងទាញឱ្យតម្លៃមាសធ្លាក់ចុះ។

ក្នុងរយៈពេលពេញមួយឆ្នាំ ២០២៦ តម្លៃមាសមិនដែលធ្លាក់ចុះយ៉ាងគំហុកដូចនៅពេលនេះទេ គឺមាសតែង​តែឈរក្នុងចន្លោះតម្លៃ ៤០០០ ដុល្លារ ក្នុងមួយអោន (៤៨២០ ដុល្លារ មួយតម្លឹង) ហើយ​​មកដល់ពេលនេះ នៅសល់តែ ៣៨៥៥ ដុល្លារ មួយអោន (៤៦៤៤ ដុល្លារ មួយតម្លឹង) តម្លៃមាសនឹងបន្តចុះបន្ថែមទៀត។

លោក ​ឡុង ​សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន ​PP Link securities យល់ឃើញថា៖ «ការដំឡើងអត្រាការប្រាក់ ធ្វើឱ្យប្រាក់ដុល្លារល្អ ហើយធ្វើឱ្យវិនិយោគិនជាច្រើន គាត់មើលឃើញលុយដុល្លារល្អជាង អញ្ចឹងហើយប្រាក់ដុល្លារក៏ទាញឱ្យតម្លៃហាងឆេងមាសធ្លាក់ចុះ ហើយវិនិយោគពីតម្លៃហាងឆេងមាស បែរជាកាន់លុយដុល្លារវិញក៏ជាចំណែកមួយដែរ ធ្វើឱ្យមាសធ្លាក់ចុះ»។

បើតាមលោក ឡុង សំណាង ប្រសិនបើមិនមានព័ត៌មានអត្រាការប្រាក់ តម្លៃមាសមាននិន្នា​ការកើនឡើង ហើយនៅចុងឆ្នាំនេះ ផុតព័ត៌មានអត្រាការប្រាក់នៅខែ១២ នេះហើយ តម្លៃមាសនឹងកើនឡើងវិញ រហូតដល់ដើមឆ្នាំ ២០២៧។

គិតត្រឹមម៉ោង ៩៖០០ ព្រឹកថ្ងៃអង្គារនេះ តម្លៃហាងឆេងមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញ ៤៦៨ ដុល្លារ ក្នុងមួយជី៕

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)

推荐阅读