លោក ហេង សួរ ជំរុញពង្រឹងជំនាញ និងទំនើបកម្មទីផ្សារការងារ ឆ្លើយតបនឹងបរិវត្តកម្មសេដ្ឋកិច្ច និងបច្ចេកវិទ្យា

详细摘要
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ.... The post លោក ហេង សួរ ជំរុញពង្រឹងជំនាញ និងទំនើបកម្មទីផ្សារការងារ…
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទថ្នាក់ជាតិ ស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ “បរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទអាស៊ាន៖ ជំនាញ បច្ចេកវិទ្យា និងភាពធន់ ក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល” នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La។
លទ្ធផលនៃសន្និសីទនេះ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្តល់ជាធាតុចូល និងជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាព ក៏ដូចជាជំរុញការអនុវត្តឱ្យកាន់តែប្រសើរនៃឯកសារគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ នាពេលខាងមុខ។
ថ្លែងទៅកាន់អង្គសន្និសីទដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា អង្គការ ILO ដៃគូអភិវឌ្ឍន៍ តំណាងនិយោជក កម្មករនិយោជិត និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិប្រមាណ៣០០នាក់ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំសន្និសីទ ដៃគូសហការ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ក៏ដូចជាកិច្ចខិតខំរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយភាពរលូន និងជោគជ័យគួរជាទីមោទនៈ។
តាមរយៈលទ្ធផលនៃកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៦ក្នុងរយៈពេល២ថ្ងៃមកនេះ លោករដ្ឋមន្ត្រីបានបង្ហាញការចាប់អារម្មណ៍លើភាពប្រទាក់ក្រឡានៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងទីផ្សារការងារ, ភាពជាដៃគូរវាងរដ្ឋ និងឯកជន និងបរិវត្តកម្មធីវេត, បញ្ញាសិប្បនិម្មិត(AI) និងអនាគតនៃការងារ។ លោកបានគូសបញ្ជាក់ថា AI ជាបរិវត្តកម្មបច្ចេកវិទ្យាថ្មី ដែលនឹងផ្តល់ឱកាសកាន់តែច្រើនដល់អ្នកចេះប្រើប្រាស់ក្នុងការបំប្លែងគំនិតទៅជានវានុវត្តន៍ និងការបំពេញការងារកាន់តែមានផលិតភាព និងប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានប្តេជ្ញាចិត្តក្នុងការបន្តជំរុញការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារឱ្យកាន់តែទូលំទូលាយ និងចំគោលដៅ ដោយឈរលើគោលដៅចម្បង គឺការលើកកម្ពស់លទ្ធផលទីផ្សារការងារឱ្យកាន់តែប្រសើរឡើងប្រកបដោយបរិយាបន្ន និងភាពធន់ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានឱកាសការងារល្អ ផលិតភាពខ្ពស់ និងលើកកម្ពស់ជីវភាពកាន់តែប្រសើរ។
ដើម្បីបំប្លែងលទ្ធផលសន្និសីទនេះឱ្យទៅជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយថ្នាក់ជាតិ ព្រមទាំងជំរុញឱ្យប្រសើរឡើងក្នុងវិស័យការងារ សន្តិសុខសង្គម…
ក្រៅពីនេ…
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)