កម្ពុជារៀបចំព្រឹត្តិការណ៍ “ប្រកួតបាល់ទះពានរង្វាន់មិត្តភាព សហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ” ដើម្បីពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព សហគមន៍ខ្មែរនៅកូរ៉េ

Résumé détaillé
ក្រុងនួនសាន, ប្រទេសកូរ៉េ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសមាគមរាជសីហ៍ សហការជាមួយរដ្ឋបាលក្រុងនួនសាន នៃសាធារណរដ្ឋកូរ៉េ…
ក្រុងនួនសាន, ប្រទេសកូរ៉េ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសមាគមរាជសីហ៍ សហការជាមួយរដ្ឋបាលក្រុងនួនសាន នៃសាធារណរដ្ឋកូរ៉េ បានរៀបចំព្រឹត្តិការណ៍ “ប្រកួតបាល់ទះពានរង្វាន់មិត្តភាពសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ លើកទី១ ឆ្នាំ២០២៦” នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយមានក្រុមកីឡាករ ដែលជាពលករ សិស្សនិស្សិត និងសហគមន៍ខ្មែរ សរុបចំនួន ២៤ក្រុម ចូលរួមប្រកួតប្រជែងនៅកីឡដ្ឋានក្រុងនួនសាន នៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងនួនសាន ខេត្ត Chungcheongnam-do ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ,លោក ឃួន ផុនរតនៈ អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ, លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍, លោក ប៉ែក សុងហ្យ៉ុង អភិបាលក្រុងនួនសាន, សប្បុរសជន ព្រមទាំងបងប្អូនសហគមន៍ខ្មែរ ពលករ និងសិស្ស-និស្សិត ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េ សរុបប្រមាណ ១ ៥០០នាក់។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ក្រោមស្មារតី “រួមគ្នាដើម្បីសាមគ្គីភាព សុខភាព ការគាំពារសហគមន៍ និងកីឡា” ក្នុងគោលបំណងបង្កើត ឱកាសឱ្យបងប្អូនពលករ និងសហគមន៍ខ្មែរមកពីតំបន់ផ្សេងៗ បានជួបជុំគ្នា ដើម្បីបង្កើតចំណងមិត្តភាព ផ្លាស់ប្តូរបទពិសោធ និងពង្រឹងស្មារតីសាមគ្គីភាព ក្នុងនាមជាប្រជាពលរដ្ឋខ្មែរដែលមានមាតុភូមិ និងអត្តសញ្ញាណជាតិរួមតែមួយ ទោះបីកំពុងរស់នៅឆ្ងាយ ពីមាតុប្រទេសក៏ដោយ។ លើសពីនេះក្នុងព្រឹត្តិការណ៍នេះ ស្ថានទូត ក៏បានរៀបចំផ្តល់សេវាសាធារណៈ ប្រឹក្សាយោបល់ពាក់ព័ន្ធនឹងការងារតាមរយៈសេវាចល័ត និងសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់តម្រូវការ និងលើកកម្ពស់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅទីនោះផងដែរ ។
ជាការពិតណាស់ ការប្រកួតកីឡាបាល់ទះមិត្តភាពនេះ មិនត្រឹមតែជាការប្រកួតប្រជែងដើម្បីស្វែងរកក្រុមជើងឯកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាបង្ហាញពីសមត្ថភាព វិន័យ សីលធម៌ និងស្មារតីកីឡារបស់យុវជនខ្មែរទៅកាន់សហគមន៍អន្តរជាតិ និងប្រទេសម្ចាស់ផ្ទះ តាមរយៈការប្រកួតប្រជែងដោយយុត្តិធម៌ ស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក។ ព្រឹត្តិការណ៍នេះគឺជាសក្ខីភាពដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ និងការយកចិត្តទុកដាក់រួមគ្នារបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់សុខុមាលភាព បង្កើនភាពស្និទ្ធស្នាល…
សូមបញ្ជាក់ថា…
Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)