កូរ៉េខាងជើង ផ្លាស់ប្តូរទំហំទង់ជាតិ ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៤៨ មក

详细摘要
កូរ៉េខាងជើងបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ផ្លាស់ប្តូរទំហំសមាមាត្រនៃទង់ជាតិ ដែលនេះជាលើកដំបូងហើយចាប់តាំងពីរបបនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៨។ ព័ត៌មាននេះត្រូវបានដកស្រង់ចេញពីច្បាប់មូលដ្ឋានដែលបានកែសម្រួល ហើយត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ស្ថាប័នឃោសនាមួយនៅទីក្រុងព្យុងយ៉ាង។ ផ្សាយចេញដោយសារព័ត៌មាន Yonhap នៅថ្ងៃទី១៣ ខែវិច្ឆិកា។
កូរ៉េខាងជើង បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ផ្លាស់ប្តូរទំហំសមាមាត្រនៃទង់ជាតិ ដែលនេះជាលើកដំបូងហើយចាប់តាំងពីរបបនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៨។ ព័ត៌មាននេះ ត្រូវបានដកស្រង់ចេញពីច្បាប់មូលដ្ឋានដែលបានកែសម្រួល ហើយត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ស្ថាប័នឃោសនាមួយនៅទីក្រុងព្យុងយ៉ាង។ នេះបើតាមការផ្សាយចេញពីសារព័ត៌មាន Yonhap នៅថ្ងៃទី១៣ ខែវិច្ឆិកា។
ផ្អែកតាម មាត្រា ១៦៦ នៃរដ្ឋធម្មនុញ្ញដែលបានកែសម្រួល ដែលត្រូវបានបង្ហោះនៅលើគេហទំព័រ Naenara បានចែងថា សមាមាត្ររវាងកម្ពស់ និងទទឹងនៃទង់ជាតិ គឺ ១ ទៅ ១.៦៥ ដោយជំនួសសមាមាត្រចាស់ដែលមានទំហំ ១ ទៅ ២។
ការផ្លាស់ប្តូរនេះកើតឡើងក្នុងពេលដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងព្យាយាមកសាងរចនាសម្ព័ន្ធដឹកនាំផ្ទាល់ខ្លួន និងអត្តសញ្ញាណជាតិ ប៉ុន្តែលោកនៅតែរក្សាទុកនូវកេរដំណែលមួយចំនួនរបស់អ្នកដឹកនាំជំនាន់មុនៗ។
ទោះបីជាមានការផ្លាស់ប្តូរសមាមាត្រក៏ដោយ ក៏ការរចនាជារួមនៃទង់ជាតិកូរ៉េខាងជើងនៅតែដដែល ដោយមានឆ្នូតពណ៌ក្រហមធំមួយនៅចំកណ្តាល អមដោយឆ្នូតពណ៌សតូចៗនៅផ្នែកខាងលើ និងខាងក្រោម បន្ទាប់មកមានឆ្នូតពណ៌ខៀវនៅផ្នែកខាងលើ និងខាងក្រោមឆ្នូតពណ៌ស ហើយមានផ្កាយពណ៌ក្រហមដែលមានជ្រុងចំនួន ៥ ស្ថិតនៅក្នុងរង្វង់ពណ៌សមួយ។
ចំពោះអត្ថន័យពណ៌ទង់ជាតិកូរ៉េខាងជើងនេះ រដ្ឋធម្មនុញ្ញបានចែងថា ឆ្នូតពណ៌ក្រហមតំណាងឱ្យឈាមដែលបានបង្ហូរដោយក្រុមអ្នកប្រយុទ្ធប្រឆាំងនឹងជប៉ុន ដែលបានលះបង់ជីវិតដើម្បីការពារសេរីភាព និងឯករាជ្យភាពរបស់ប្រទេស ក្នុងអំឡុងពេលនៃការត្រួតត្រាអាណានិគមដោយជប៉ុនពីឆ្នាំ ១៩១០ ដល់ ១៩៤៥។ រង្វង់ពណ៌ស និងឆ្នូតពណ៌សចំនួនពីរ តំណាងឱ្យភាពស្មោះត្រង់របស់ប្រជាជនចំពោះមេដឹកនាំជាតិ និងគណបក្សពលករកូរ៉េ ដែលជាគណបក្សកំពុងកាន់អំណាច។ ចំណែក ឆ្នូតពណ៌ខៀវចំនួនពីរតំណាងឱ្យស្មារតីបដិវត្តន៍របស់ប្រជាជន ដែលកំពុងតស៊ូដើម្បីសន្តិភាព មិត្តភាព និងសាមគ្គីភាពនៅលើពិភពលោក ព្រមទាំងតំណាងឱ្យអធិបតេយ្យភាពរបស់ប្រទេសផងដែរ។
ការផ្លាស់ប្តូរសមាមាត្រនៃទំហំទង់ជាតិនេះ អ្នកសង្កេតការណ៍បានលើកឡើងថា អាចឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងព្យុងយ៉ាង ក្នុងការបង្កើតអត្តសញ្ញាណជាតិថ្មីមួយ ក្រោមការដឹកនាំរបស់មេដឹកនាំបច្ចុប្បន្ន គឺលោក គីម ជុងអ៊ុន ដែលជាអ្នកដឹកនាំជំនាន់ទីបីតាមរយៈការស្នងតំណែង៕
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)