បង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៧ ល្វែង នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ២៦ នាក់ ដកហូតកុំព្យូទ័រ-ទូរសព្ទ រាប់រយគ្រឿង

Résumé détaillé
បង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៧ ល្វែង នៅក្រុងបាវិត... The post បង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៧ ល្វែង…
កាលពីរសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានដឹកនាំកម្លាំងចម្រុះ ចុះស្រាវជ្រាវ និង បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៧ ល្វែង ដោយឃាត់ខ្លួនជនសង្ស័យ ២៦ នាក់ ព្រមទាំងដកហូតកុំព្យូទ័រ-ទូរសព្ទ រាប់រយគ្រឿង ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
តាមរយៈការចុះឆែកឆេរ និង ត្រួតពិនិត្យជាក់ស្តែងនៅលើទីតាំងសង្ស័យទាំង ៧ ល្វែង សមត្ថកិច្ចរកឃើញវត្ថុតាង និង ជនបរទេសពាក់ព័ន្ធ រួមមាន ៖ ទីតាំងទី ១ ៖ ផ្ទះលេខ A-3 (យីហោ ម្ហូបស្រុកកំណើតហឺណាន អានហួយ) រកឃើញជនជាតិឥណ្ឌូណេស៊ី ១១ នាក់ (ស្រី ៤ នាក់ មានលិខិតឆ្លងដែន) និង ជនជាតិខ្មែរ ១ នាក់ (ស្រី) ព្រមទាំងកុំព្យូទ័រ All-in-One ៩ គ្រឿង , ទូរសព្ទចម្រុះ ១១ គ្រឿង និង ទូរសព្ទផ្ទាល់ខ្លួន ១៩ គ្រឿង។ ទីតាំងទី ២ ៖ យីហោ ហាងលក់ទា មាន់ ក្ងាន និង គ្រឿងសមុទ្រ រកឃើញកុំព្យូទ័រ All-in-One ៥ គ្រឿង និង ទូរសព្ទចម្រុះ ៣១ គ្រឿង។ ទីតាំងទី ៣ ៖ ផ្ទះលេខ B-17 រកឃើញកុំព្យូទ័រ All-in-One ១៣ គ្រឿង , ទូរសព្ទចម្រុះ ២២ គ្រឿង , ម៉ូនីទ័រ ២ គ្រឿង , ធុង CPU ២ គ្រឿង និង លិខិតឆ្លងដែន ២ ក្បាល។ ទីតាំងទី ៤ ៖ ផ្ទះលេខ B-18 (យីហោ ក្លឹបប៊ីយ៉ាដែកភ្លើង)…
ក្រោយពីត្រួតពិនិត្យយ៉ាងហ្មត់ចត់លើសម្ភារៈ និង គ្រឿងអេឡិចត្រូនិកទាំងនោះ ក្រុមការងាររកឃើញមានតម្រុយយ៉ាងច្បាស់លាស់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ហេតុនេះ សមត្ថកិច្ចសម្រេចឃាត់ខ្លួនមនុស្សសរុបចំនួន ២៦ នាក់ (ស្រី ៩ នាក់) រួមទាំងវត្ថុតាងជាគ្រឿងអេឡិចត្រូនិកទាំងអស់ ប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីច្បាប់ និង សម្រេចបិទទីតាំងផ្ទះល្វែងទាំង ៧ ខាងលើ ជាបណ្តោះអាសន្នផងដែរ៕អត្ថបទ ៖ ភក្ដី
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)




