កាណាដា សម្លឹងឱកាសវិនិយោគក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យាកសិកម្ម នៅកម្ពុជា

Résumé détaillé
ប្រព័ន្ធតាមដានប្រភពដើមផលិតផល មិនមែនគ្រាន់តែជាការប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ... The post កាណាដា សម្លឹងឱកាសវិនិយោគក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យាកសិកម្ម នៅកម្ពុជា appeared…
លោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា បានលើកឡើងពីវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកាណាដា និងអាស៊ាន ព្រមទាំងសក្តានុពលក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា។
លោក Christian DesRoches បានលើកឡើងថា៖ “យើងមើលឃើញឱកាសដ៏មានសក្តានុពលសម្រាប់ធុរកិច្ចកាណាដា ក្នុងការបង្កើតភាពជាដៃគូយូរអង្វែង និងពង្រីកសកម្មភាពធុរកិច្ចនៅកម្ពុជា។”
ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា លោក Christian DesRoches បានលើកឡើងក្នុងពេលជួបជាមួយ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ២០២៦ ដើម្បីពិភាក្សាការពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យាកសិកម្ម និងការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ធុរកិច្ចកាណាដាចំពោះទីផ្សារកម្ពុជា បន្ទាប់ពីពួកគេបានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលមានប្រជាជនកាណាដាប្រមាណ ៥០០ នាក់ សាកលវិទ្យាល័យចំនួន ១២ និងធុរកិច្ចកាណាដាជាង ៥០ ចូលរួម។
គណៈប្រតិភូបានបង្ហាញដំណោះស្រាយបច្ចេកវិទ្យា រួមទាំងប្រព័ន្ធឌីជីថលតាមដានប្រភពដើមសម្រាប់ផលិតផលកសិកម្មនិងសាច់ ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យឧស្សាហកម្ម។
ភាគីកាណាដាក៏បានស្នើបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ដោយផ្តល់ឱកាសឱ្យកសិករ និងនិស្សិតកម្ពុជាទៅសិក្សា និងទទួលបទពិសោធន៍នៅប្រទេសកាណាដា។
ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានណែនាំបច្ចេកវិទ្យាប្រព្រឹត្តកម្មទឹកស្អាត ដែលអាចជួយពង្រីកការផ្គត់ផ្គង់ និងដំណោះស្រាយទឹកស្អាតសម្រាប់សហគមន៍នៅតាមតំបន់ជនបទ។
លោក ហែម វណ្ណឌី បានស្វាគមន៍ចំណាប់អារម្មណ៍ និងសំណើសហប្រតិបត្តិការ ដោយបញ្ជាក់ថា ការនាំយកដំណោះស្រាយបច្ចេកវិទ្យាគួរភ្ជាប់ជាមួយការផ្ទេរចំណេះដឹង ការបណ្តុះបណ្តាលជំនាញ និងការចូលរួមពីដៃគូក្នុងស្រុក។
លោករដ្ឋមន្ត្រីក៏បានលើកឡើងពីសារសំខាន់នៃប្រព័ន្ធតាមដានប្រភពដើមផលិតផល ក្នុងការធានាតម្លាភាព ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងជួយឱ្យផលិតផលកម្ពុជាមានភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)




