អាជ្ញាកណ្ដាលត្រូវបានប្តូរចេញនៅវគ្គទី១ ក្រោយមានការចោទប្រកាន់ពីស្ថានភាពស្រវឹង ក្នុងពានរង្វាន់ AFC Champions League Two

Résumé détaillé
ហេតុការណ៍នេះបានកើតឡើងក្នុងវគ្គទី១ បន្ទាប់ពីអាជ្ញាកណ្ដាលរូបនេះបានធ្វើការសម្រេចចិត្តមួយចំនួនដែលបង្កឱ្យមានការសង្ស័យ The post អាជ្ញាកណ្ដាលត្រូវបានប្តូរចេញនៅវគ្គទី១…
តាមការចុះផ្សាយរបស់ Timesport គឺមានហេតុការណ៍ដ៏ចម្រូងចម្រាសមួយបានកើតឡើងក្នុងការប្រកួតពានរង្វាន់ AFC Champions League Two កាលពីថ្ងៃពុធ រវាងក្រុម Al Jazira របស់អេមីរ៉ាតអារ៉ាប់រួម និងក្រុម Gol Gohar របស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីអាជ្ញាកណ្ដាលលោក Hanna Hattab ត្រូវបានប្តូរចេញនៅចុងវគ្គទី១ ក្រោយមានការចោទប្រកាន់ថា លោកស្ថិតក្នុងស្ថានភាពមិនប្រក្រតី។
ហេតុការណ៍នេះបានកើតឡើងក្នុងវគ្គទី១ បន្ទាប់ពីអាជ្ញាកណ្ដាលរូបនេះបានធ្វើការសម្រេចចិត្តមួយចំនួនដែលបង្កឱ្យមានការសង្ស័យ ជាពិសេសហេតុការណ៍នៅនាទីទី៣២ ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។
ក្រោយពីមានកំហុសលើខ្សែបម្រើ Ali Asghar Ashouri របស់ក្រុម Gol Gohar នៅតំបន់កណ្ដាលទីលាន អាជ្ញាកណ្ដាលជនជាតិស៊ីរីរូបនេះបានផ្អាកមួយសន្ទុះ មុននឹងធ្វើការសម្រេចចិត្ត។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺលោកបានបង្ហាញកាតលឿងទៅកាន់អ្នកចាំទី Ersin Destanoglu របស់ក្រុម Al Jazira ទៅវិញ ដែលធ្វើឱ្យអ្នកចាំទីរូបនេះ និងមិត្តរួមក្រុមមានការងឿងឆ្ងល់យ៉ាងខ្លាំង។
គ្រូបង្វឹកក្រុម Gol Gohar លោក Mehdi Rahmati ត្រូវបានគេរាយការណ៍ថា មានការខឹងសម្បាយ៉ាងខ្លាំង និងបានស្រែកពីតំបន់បច្ចេកទេសថា «គាត់ស្រវឹងហើយ!»។ ទោះបីជាការចោទប្រកាន់នេះមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ ក៏ស្ថានភាពនេះត្រូវបានរាយការណ៍ថា បានជំរុញឱ្យសហព័ន្ធបាល់ទាត់អាស៊ី (AFC) ចូលអន្តរាគមន៍ ហើយអាជ្ញាកណ្ដាល Hanna Hattab ត្រូវបានប្តូរចេញនៅពេលសម្រាកពាក់កណ្ដាលការប្រកួត។
ក្រោយចប់ការប្រកួត អ្នកចាត់ការទូទៅក្រុម Gol Gohar លោក Heydar Afsari បានអះអាងថា អាជ្ញាកណ្ដាលរូបនេះមិនស្ថិតក្នុងស្ថានភាពប្រក្រតីនោះទេ ហើយថែមទាំងបានបង្ហើបថា កីឡាកររបស់ក្រុម Al Jazira ក៏បានបង្ហាញការព្រួយបារម្ភស្រដៀងគ្នានេះផងដែរ។
លោក Afsari បានបន្ថែមថា ក្លិបរបស់លោកបានរាយការណ៍ទៅកាន់មន្ត្រីរៀបចំការប្រកួតភ្លាមៗ និងបានព្រមានថា ពួកគេនឹងមិនបន្តការប្រកួតឡើយ ប្រសិនបើស្ថានភាពនៅតែបន្តបែបនេះ។ លោកក៏បានអះអាងផងដែរថា កីឡាករលេខ ៧៧ របស់ Al Jazira គឺ João Milson គួរតែទទួលបានកាតលឿងជាលើកទីពីរ បន្ទាប់ពីបង្កកំហុសម្តងទៀត។ ប៉ុន្តែអាជ្ញាកណ្ដាលបែរជាកត់ត្រាការពិន័យកាតលឿងនោះក្រោមឈ្មោះអ្នកចាំទីរបស់ក្រុមគូប្រកួតទៅវិញ។
ទោះបីមានភាពចម្រូងចម្រាសកើតឡើងក៏ដោយ ក៏ក្រុម Al Jazira នៅតែអាចទទួលបានជ័យជម្នះក្នុងលទ្ធផល ១-០ ដោយគ្រាប់បាល់ជ័យជម្នះរកបានដោយ Anderson Talisca។…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)




